ខេត្តកំពង់ចាម ៖ លោកសុខ សប្បាយ បច្ចុប្បន្នជាអ្នកបញ្ចូលបទចម្រៀងនៅផ្សារព្រៃទទឹង ស្រុកព្រៃ
ឈរ ខេត្តកំពង់ចាម ប្រហែលមិនមែនជាមនុស្សតែម្នាក់ទេ ដែលធ្លាប់និយាយលេងសើច ជាមួយមិត្តភក្តិអំពីសំណាងដោយចៃដន្យថា ប្រសិនបើមានគេជ្រុះលុយ១ម៉ឺនដុល្លារ មិនដឹងល្អយ៉ាងណាទេ ប៉ុន្តែនៅថ្ងៃទី ១៧ ខែវិច្ឆិកា នេះ ក្តីស្រមើស្រមៃរបស់គាត់បានលេចរូបរាងយ៉ាងពិតប្រាកដ ដោយឈ្នះរង្វាន់៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ។
Loading...
កំលោះរូបនេះបានឱ្យដឹងថា៖ «ត្រឹមមួយកំប៉ុង ខ្ញុំអាចកែប្រែវាសនាខ្ញុំបាន ។ ទឹកប្រាក់នេះ ខ្ញុំនឹងយកទៅបើកមុខរបរជួសជុល និងលក់គ្រឿងបន្លាស់ទូរស័ព្ទ គ្រាន់បានប្រាក់ចំណេញសន្សំរៀបការឱ្យបានឆាប់ៗនេះ ជាមួយអ្នកដែលយើងលួចស្រលាញ់ (Crush) មកច្រើនឆ្នាំហើយ» ។
