ពេញមួយសប្តាហ៍នេះតែម្តង សូមបង្វែរអារម្មណ៍បងប្អូន ដែលនិយមចាយប្រាក់ដុងវៀតណាមមកដឹងពីហាងឆេងធៀប ជាមួយប្រាក់រៀលខ្មែរ ថាតើមានអត្រាឡើងចុះបែបណា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ឱ្យដឹងថាកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩មកនេះ គឺ១ដុង មានអត្រាទិញ ០,១៧២២រៀល អត្រាលក់ ០,១៧៦៧រៀល ។

ដោយឡែកកាលពីថ្ងៃទី ២១គឺ ១ដុងមានអត្រាទិញ ០,១៧២២ រៀល អត្រាលក់ ០,១៧៦៥ រៀល, ថ្ងៃទី ២០មានអត្រាទិញ ០,១៧២១ រៀល និង អត្រាលក់ ០,១៧៦៥ រៀល ។ ចំពោះថ្ងៃទី ១៩កន្លងមក ១ដុងមានអត្រាទិញ ០,១៧២១ រៀល អត្រាលក់ ០,១៧៦៥ រៀល និងកាលពីថ្ងៃទី ១៨ដើម្បសប្តាហ៍មានអត្រាទិញ ០,១៧២១ រៀល អត្រាលក់ ០,១៧៦៥ រៀល ។
តាមរយៈប្រភពខាងលើ គឺសរុបពេញមួយសប្តាហ៍នេះបង្ហាញថា អត្រាប្តូរប្រាក់ដុងវៀតណាមធៀបជាមួយប្រាក់រៀលខ្មែរ គឺមានការប្រែប្រួលតិចតួចបំផុតដែលអាចចាត់ទុកថាមានលំនឹងល្អផងដែរ ៕
