ខ្លឹមសារ​នៃ​ព្រះធម៌​មាន​ឥទ្ធិពល​ដល់​ចិត្ត

ការ​ឲ្យ​របស់​ដទៃ​នោះ​ជា​រឿង​ខាងក្រៅ​មិន​សំខាន់​ចាក់​ឫស​ជ្រៅ​ដល់​ចិត្ត​ប៉ុន្មាន​ទេ តែ​ការ​ឲ្យ​នូវ​ព្រះធម៌​ជា​ទាន​ខាងក្នុង​ទើប​ជា​រឿង​ប្រសើរ​នៃ​ជីវិត ។

សម្បត្តិ​ខាងក្រៅ​ជា​ប្រយោជន៍​ដល់​រាង​កាយ​មែនហើយ តែ​ព្រះធម៌​ជា​ប្រយោជន៍​ដល់​ចិ​ត្ត​​ទើប​ឋិតថេរ​យូរអង្វែង​ប្រសើរ​ជាង ដូច្នេះ​របស់​ណា​ដែល​ជា​ប្រយោជន៍​ដល់​ចិត្ត យើង​គួ​រ​​ធ្វើ​គួរ​ប្រព្រឹត្ត ព្រោះ​ព្រះធម៌​ជា​ទាន​បែប​ខាងក្នុង​មាន​ឥទ្ធិពល​ជ្រៅដល់​ចិត្ត​ដ៏​ខ្លាំងក្លា​ណាស់ ។

បុគ្គល​ដែល​ដឹង​ច្បាស់​អំពី​រស​នៃ​ព្រះធម៌ គួរ​ចែក​ចំណេះ​នេះ​ទៅ​អ្នក​ដទៃ​ឱ្យ​គេ​បាន​ចេះ​ដឹងផង ឬថា​គួរ​នាំ​គេ​ឲ្យ​មក​ទទួល​ដឹង និង​បាន​យល់​អំពី​ខ្លឹមសារ​នៃ​ព្រះធម៌ ដើម្បី​បាន​ដោះស្រាយ​នូវ​បញ្ហា​ជីវិត​របស់​គេ​ឱ្យ​បាន​ស្រាកស្រាន្ត ។ (ដោយសាន សារិន)