សាហាវ ! ជនជាតិ​ចិន​លេង​១​ប្រាវ​ប្លោង​មនុស្ស​ជាង​១០​ម៉ែត្រ

119

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ពីរ​នាក់​សង្ស័យ​ស្រវឹងស្រា​បាន​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ Nex មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ប្លោង​ជាង​10​ម៉ែត្រ​រង​របួសស្រាល ។ ហេតុការណ៍​ខាងលើ​នេះ​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចំណុច​មុខ​ស្ថានទូត អូស្ត្រាលី ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​រដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

Loading...

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​សូ​គី Nex ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1BT-1227 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​រដ្ឋសភា​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​ធម្មតា ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក Rang Rover ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AY-1617​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​2​នាក់​ធ្វើ​ដំណើ​តាម​បណ្ដោយ​មហាវិថី​រដ្ឋសភា​ទិស​ដៅ​ស្របគ្នា​បើកបរ​ក្នុង​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង​ប្លោង​ជិត​១០​ម៉ែត្រ​បណ្ដាល​ឲ្យ​រង​របួស​រលាត់​ដៃជើង និង​ខូចខាត​ម៉ូតូ​មួយ​កំណាត់​ក្រោយ ។

ភ្លាម​ៗ​នោះ​ផង​ដែរ​រថយន្ត​បង្ក​មិន​បាន​ឈប់​ដោះស្រាយ​នោះ​ទេ​បែរជា​បន្ថែម​ល្បឿន​ជិះ​រត់គេច​ខ្លួន​ស្រប​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់​កំពុង​ល្បាត​ពួនស្ទាក់​ក្នុង​មូលដ្ឋាន​ប្រទះ​ឃើញ​ហេតុការណ៍​ក៏​បាន​ប្រដេញ​តាម​ឃាត់​រថយន្ត​បង្ក​រហូត​ដល់​ចំណុច​ផ្លូវ​លេខ​២៩​កែង​នឹង​ផ្លូវ​ព្រះ​សីហ​នុ​ក្នុង​សង្កាត់​ទន្លេបាសាក់​ទើប​កម្លាំង​សមត្ថកិច្ច​ឃាត់​រថយន្ត​បង្ក​បាន​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ​ខាងលើ និង បាន​ធ្វើការ​សម្របសម្រួល​ភាគី​រង​គ្រោះ​ជាមួយនឹង​តំណាង​រថយន្ត​បង្ក​ដោយ​ភាគី​ខាង​ម៉ូតូ​រង​គ្រោះ​ទាមទារ​សំណង​ជា​ទឹកប្រាក់​ចំនួន​450​ដុល្លារ​សម្រាប់​ព្យាបាល​របួស និង​ជួសជុល​ម៉ូតូ​ដោយ​ខ្លួនឯង​បញ្ចប់រឿង ៕

កែសម្រួល​ដោយ ៖ សំណាង