អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា សម្រេចចិត្ត​ទម្លាយ​រឿងរ៉ាវបើក​​បេះដូងជា​​ថ្មី​ហើយ

222

រាជធានី​ភ្នំពេញ ៖ យូរ​មក​ហើយ​ដែល​មហាជន​រង់ចាំ​ដំណឹង​បេះដូង​ចេញពី​កំពូល​តារាចម្រៀង ម៉េ​ង កែវ​ពេ​ជ្ជ​តា បន្ទាប់​ពី​អ្នក​នាង​សម្រេចចិត្ត​នៅ​ជា​ស្ត្រី​មេម៉ាយ មើលថែ​ទាំ​កូនប្រុស​ស្រី​យ៉ាង​អំណត់​។ ពេល​នេះ មហាជន​ពិតជា​ភ្ញាក់ផ្អើល ដោយសារ​អ្នក​នាង​បាន​ទម្លាយ​ឱ្យ​ដឹង ដោយ​អ្នក​នាង​មាន​បុរស​ថ្មី​ម្នាក់​ចូល​មក​លួងលោម ចំ​ពេល​ដែល​មានរឿង​វាយប្រហារ​ជា​ច្រើន​មក​លើ​អ្នក​នាង​។

Loading...

អ្នក​នាង​ថែម​ទាំង​បង្ហាញ​ពី​គម្រោង​ពិសេស​ឱ្យ​មហាជន​បានដឹង ក្រោយ​រកបាន​ម្ចាស់​ចិត្ត​រស់នៅ​បារាំង​។ តារាចម្រៀង​ស្រី​ល្បីឈ្មោះ​អ្នក​នាង ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សម្រេចចិត្ត​ទម្លាយ​រឿងរ៉ាវ​បេះដូង​ហើយ គឺ​អ្នក​នាង​គ្រោង​រៀបចំ​ពិធីជប់លៀង​មង្គលការ​តូច​ល្មម​មួយ​ដើម្បី​ជា​ការ​ដឹង​លឺ​អំពី​ចំណង​ស្នេហ៍​ជាមួយ​អាណិកជន​នៅ​ប្រទេស​បារាំង​។

អ្វី​ដែល​សំខាន់​កូន​ៗ​របស់​នាង​ក៏​គ្រោង​ចេញ​ទៅ​រស់នៅ និង​សិក្សា​បន្ត​នៅ​ប្រទេស​បារាំង​ផង​ដែរ​។ ការ​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​បុរស​អាណិកជន​រស់នៅ​ប្រទេស​បារាំង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ហាក់​មិន​បាន​លាក់លៀម​នឹង​រឿង​ស្នេហា​នោះ​ទេ ដែល​អ្នក​នាង​លើក​ឡើង​ថា អ្នក​ក្នុង​ចង្កោម​សិល្បៈ​ក៏​បានឃើញ និង​បាន​ស្គាល់​គ្រា​ដែល​គូ​អ្នក​នាង​ថា នៅ​ប្រទេស​បារាំង​ក៏​មាន​គេ​ដឹង​ច្រើន ប៉ុន្តែ​នាង​ក៏​មិន​បង្ហាញ​មុខជា​សាធារណៈ​ពេក​ដែរ ព្រោះតែ​ជា​ជីវិត​ឯកជន​របស់​អនាគត​ស្វាមី​។

អ្នក​នាង​ថា មិន​មាន​អ្វី​ត្រូវ​អួតអាង​ពេក​ទេ ទោះជា​យ៉ាងណា ប្រសិនបើ​មាន​ពេលវេលា​គ្រប់គ្រាន់ នាង​នឹង​រៀបចំ​ពិធីជប់លៀង​មួយ ដែល​នាង​មិន​រំពឹង​ថា​នឹង​មាន​វត្តមាន​មន្ត្រី​ថ្នាក់ដឹកនាំ​ធំ​ៗ​ចូលរួម​កម្មវិធី​នេះ​ទេ ព្រោះតែ​នាង​យល់​ថា ថ្នាក់ដឹកនាំ​សុទ្ធតែ​រវល់​នឹង​កិច្ច​ការងារ​ជា​ច្រើន ប៉ុន្តែ​តាម​រយៈ​ពិធីបុណ្យ​ដែល​នាង​រៀបចំ​ធ្វើ​កន្លង​មក មាន​វត្តមាន​ពួក​គាត់​ដែល​ធ្វើ​ឲ្យ​នាង​រំភើប​ចិត្តជា​ខ្លាំង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)