ប្រយ័ត្ន​ភ្លា​ក់ជើង​ធ្លាក់​រណ្តៅ​ទុក្ខ

យោង​តាម​គម្ពីរទាំងឡាយ​នៃ​ព្រះពុទ្ធ​សាសនា​បាន​លើក​ឡើង​ថា កំណើត​សត្វ​ក្នុង​អបាយភូមិ​រង​ទុក្ខវេទនា​ក្រៃ​លែង រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ និង​មាន​អាយុ​វែង​ជាង​ពួក​ទេវតា គឺ​សោយទុក្ខ​លំបាក​វែង​ឆ្ងាយ​ណាស់ ដែល​បុគ្គល​គួរ​វៀរ​អំពើអាក្រក់ ប្រព្រឹត្ត​តែ​សុចរិត​ទៅ​បាន​ហើយ ។

ព្រះ​អត្ថ​កថា​ចា​រ្យ​បាន​ពោល​ថា ការ​ភ្លាត់ជើង​ដួល មិនសូវ​គ្រោះថ្នាក់​ប៉ុន្មាន​ទេ ហើយ​ថែម​ទាំង​អាច​ក្រោក​ឡើង​ហើយ​ដើរ​បាន​យ៉ាង​ស្រួល​ទៀត​ផង ប៉ុន្តែ​បើ​ភ្លាត់​ធ្លាក់​ទៅ​ក្នុង​អបា​យ​ភូមិ​ហើយ សេចក្ដី​ទុក្ខ​មិន​អាច​គណនា​បាន​ឡើយ ហើយ​មិន​ងាយ​ក្នុង​ការ​ងើបឡើង​មក​វិញ​រួច​ទេ ។

ដូច្នេះ​ដើម្បី​កុំឱ្យ​ភ្លាត់ជើង​ធ្លាក់​ក្នុង​រណ្តៅ​អបាយភូមិ សាធុជន​គប្បី​បំពេញ​ទាន រក្សាសីល យក​មាគ៌ា​សុចរិត​មក​ដាក់​ទុក​ក្នុង​ជីវិត​ជា​និច្ច នោះ​នឹង​ញុំ​ាំ​ង​ជីវិត​ឱ្យ​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​សុគតិ​ជាក់​ជា​មិន​ខាន ។ ដោយសាន សារិន)