អស់​នៅ​មេ​ភូមិ​ល្អ​អុីចឹង ! ជប់លៀង​ឱ្យ​អ្នក​ភូមិ ហើយ​ឈ្នះ​រង្វាន់​៤០​លាន​រៀល​ពី​ស្រា​បៀរ​កម្ពុជា ចែក​លុយ​ឱ្យ​ស្មើគ្នា​ទៀត

មេ​ភូមិ​ជប់ ឃុំ​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប លោក យុ​ត ស្រូ​ច បាន​រៀបចំ​ពិធីជប់លៀង​អបអរ​បុណ្យ​ឯករាជ្យ​ជាតិ ដែល​បាន​អញ្ជើញ​អ្នក​ភូមិ​របស់​គាត់​ទាំងអស់​មក​ពិសា​អារ​ហារ និង​ស្រា​បៀរ​កម្ពុជា រហូត​មានសំណាង​គាស់​ក្រវិល​កំប៉ុង​ត្រូវ​រង្វាន់​ទឹកប្រាក់ ៤០​លាន​រៀល ។

លោក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​បាន​ទិញ​ស្រា​បៀរ​កម្ពុជា ដំបូង​ត្រឹម ៣ កេស ហើយ​កេស​ទី​ពីរ​នោះ​ហើយ​ដែល​ខ្ញុំ​គាស់​ត្រូវ​ឃើញ​រង្វាន់ ៤០​លាន​រៀល ធ្វើ​ឱ្យ​ទាំង​អ្នក​ភូមិ និង​ខ្ញុំ​រំភើប​ហ៊ោកញ្ជ្រៀវ ។ ក្រោយមក​យើង​បាន​ទៅ​ទិញ​បន្ថែម​រហូត​ឡើង​ដល់ ២៥​កេស ហូប​ជួបជុំ​គ្នា​ហើយ​ក៏​មាន​អ្នក​ឈ្នះ ១០​ម៉ឺន​រៀល និង ២០​ម៉ឺន​រៀល​ហូរហែ​ក្នុង​ថ្ងៃ​តែ​មួយ​នោះ​ផង​ដែរ​»​។

លោក​បាន​បញ្ជាក់​ថា លោក​នឹង​ចែក​ប្រាក់​សំណាង​នេះ​ឱ្យ​ដល់​អ្នក​ភូមិ​ក្នុង​ចំនួន​ស្មើគ្នា ដែល​សរុប​មាន​ចំនួន​ជិត ៣០០​នាក់ ក្នុង​ម្នាក់​នឹង​ទទួល​បាន​ទឹកប្រាក់​សំណាង​យ៉ាង​ហោច​ណាស់​៥០ ដុល្លារ​​អា​មេ​រិ​ក ។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ​! ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)