រន្ធត់ណាស់! បើកសុខៗបុកដើមឈើ​ជាប់​បុរសម្នាក់​ក្នុងកាប៊ីនរថយន្ត​

87

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​រថយន្ត​ដឹក​បន្លែ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ ស្រាប់តែ​រេ​ចង្កូត​ធ្លាក់​ផ្លូវ​មក​ខាងស្តាំ​រួច​បុក​ដើមឈើ​នៅ​ចិញ្ចឹម​ផ្លូវ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​បុរស​ជា​អ្នកបើកបរ​បាន​រង​របួសធ្ងន់ដោយ​ជាប់ក្នុងកាប៊ីនរថយន្ត​ ។

Loading...

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៧-១១៨ ស្ថិត​នៅ​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ។

រថយន្ត​មួយ​គ្រឿ​មាន​ដឹក​បន្លែ​ខាងលើ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ទឹកប៊ិច ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២I -១២០៩ បើក​បរ​ដោយ​ឈ្មោះ ហែម សា​វឿ​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បាន​រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ដែលស្លាប់​​​ឈ្មោះ ហែម ស្រី​ហុង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​របស់​អ្នកបើកបរ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​អភិវឌ្ឍ​ន៏​តេ​ជោ ស្រុក​ឈូក​ ខេត្តកំពត ។

ក្រោយ​ពេល​កើតហេតុ អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​សព​ស្ត្រី​រង​គ្រោះ​រង​ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​រថយន្ត ដឹក​បន្លែ​មួយ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ៕ (​កែសម្រួល​ដោយ ៖ ធីតា​)