រន្ធត់​ណាស់​! ពលករ​ខ្មែរ​ជាង​១០​នាក់ មាន​ទាំង​កុមារ​ជួប​គ្រោះ​ថ្នាក់លើ​ដី​ថៃ (​វី​ដេ​អូ​)

123

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ពី​ទឹកដី​ថៃ​បានឱ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ជាង​10​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល ដោយសារ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយនឹង​រថយន្ត​នៅ​ស្រុក​វ៉ាំ​ង​ណាំ​យ៉ឹ​ន ខេត្ត​ស្រះ​កែវ កាលពី​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​24 ខែវិច្ឆិកា ឆ្នាំ​2019​។

Loading...

ប្រភព​ដដែល​បន្ត​ថា ក្នុង​ហេតុការណ៍​ខាងលើ​នេះ បណ្តាល​ឱ្យ​មាន​អ្នក​របួស​សរុប​16​នាក់ ដោយ​មាន​ថៃ​ម្នាក់ និង​ខ្មែរ​15​នាក់ ក្នុង​នោះ​ស្រី​3​នាក់ និង​កុមារ​ម្នាក់ ហើយ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ គឺជា​កម្មករ​បេះ​ផ្លែ​មៀន​ឲ្យ​ថៅកែ​នៅ​ប្រទេស​ថៃ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​រី​វ៉ូ ពណ៌​ស ពាក់​ស្លាក​លេខ ថៃ 5818 ខណៈ​ជិះ​បោះពួយ​យ៉ាង​លឿន​ពី​ស្រុក​កើតហេតុ លើ​ផ្លូវ​ឆ្ពោះទៅ​ទីរួមខេត្ត​ស្រះ​កែវ ក៏​រ៉េ​ចង្កូត​ឆ្លង​ទ្រូងផ្លូវ​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​ដឹក​កម្មករ​ខ្មែរ កំពុង​តែ​បើកបរ​បញ្ច្រាស់ទិស​គ្នា​លើ​ដងផ្លូវ​ពី​ខេត្ត​ស្រះ​កែវ ឆ្ពោះទៅ​ស្រុក​វ៉ាំ​ង​ណាំ​យ៉ឹ​ន បណ្តាល​ឲ្យ​រង​របួស​ដេក​រដូករណែល ដោយ​ជន​រង​គ្រោះ​ខ្លះ​បាក់ដៃ ខ្លះ​បាក់ជើង និង​ខ្លះ​ទៀត​របួស​ដេក​រាយ​ពេញ​ដងផ្លូវ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ជន​រង​គ្រោះ​ទាំងអស់​ខាងលើ​នេះ ដោយ​ជន​រង​គ្រោះ​7​នាក់​ត្រូវ​បាន​បញ្ជូន​ចូល​មន្ទីរពេទ្យ​ក្នុងស្រុក​កើតហេតុ​ខាងលើ ឯ​មួយ​ចំនួន​ទៀត​បញ្ជូន​ចូល​មន្ទីរពេទ្យ​ក្នុងស្រុក​ខៅ​ឆាក់​កាន់ និង​ស្ត្រី​2​នាក់​ដែល​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​មួយ​របស់​ស្តេ​ថៃ ក្នុង​ខេត្ត​ស្រះ​កែវ ដើម្បី​សង្គ្រោះ​បន្ទាន់​។

បើ​តាម​ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​ហេតុការណ៍​ភាគី​បង្ក​បាន​គេចខ្លួន​បាត់ តែ​សមត្ថកិច្ច​ថៃ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ពិនិត្យ ហើយ​មើល​ស្លាក​លេខ​រថយន្ត និង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​អ្នកបើកបរ ដើម្បី​ឲ្យ​ចូលខ្លួន​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។

ហើយ​ជុំវិញ​ករណី​ខាងលើ​នេះ មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ បាន​អះអាង​ថា មិន​ទាន់​ច្បាស់​ការណ៍​នៅឡើយ​ទេ គឺ​កំពុង​ទំនាក់ទំនង​សាកសួរ​ទៅ​ខាង​ភាគី​ថៃ​សិន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)