KFC Cambodia ចេញ​រសជាតិ​ថ្មី «Spicy Tangy Crunch» និង​បើក​សាខា​ថ្មី​នៅ​ក្រុងព្រះសីហនុ

KFC Cambodia បាន​យក​រូបមន្ដ​សាច់​មាន់​បំពង​ជាង ៧០ ឆ្នាំ​ប្រចាំ​ហាង​មក​ច្នៃ​ជា​មុខម្ហូប​ថ្មី​មួយ​កាន់តែ​ពិសេស​ដោយ​មានការ​ផ្សំ​ពី​គ្រឿងទេស​របស់​អាស៊ី ដើម្បី​បង្កើត​បានជា Spicy Tangy Crunch ។ Spicy Tangy Crunch នឹង​មាន​បម្រើ​លក់​នៅ​គ្រប់​សាខា​ទាំងអស់​របស់ KFC Cambodia ចាប់ពី​ថ្ងៃ​ទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ​តទៅ ។

រសជាតិ​ថ្មី Spicy Tangy Crunch នេះ ជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​សាច់​មាន់​រសជាតិ​ហឹរ ជាមួយ នឹង​គ្រឿងផ្សំ​ម៉ដ្ឋ​ពិសេស​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​រសជាតិ​កាន់តែ​ពិសេស និង​បន្ថែម​ភាព​ស្រួយ​របស់​សាច់​មាន់ ។ ការ​ផ្សំ​បញ្ចូល​គ្នា​រវាង​រសជាតិ​ជូរ ផ្អែម និង​ហឹរ ហើយ​ស្រួយ​ទៀត​នោះ​កាន់តែ​ធ្វើ​ឲ្យ​អ្នក​បរិភោគ​ញ៉ាំ​រហូត​ដល់​លិឍដៃ ។

KFC មានការ​ផ្ដល់​ជូន​សម្រាប់​សាច់​មាន់ Spicy Tangy Crunch ជា​ច្រើន​ជម្រើស​ជា​ពិសេស​ទៅ​​លើ​ជម្រើស Combo ។ ក្នុង​ឈុត Tangy Crunch Combo 1 មាន​ដូច​ជា សាច់​មាន់ Spicy Tangy Crunch មួយ​ដុំ ជាមួយនឹង​ទឹកក្រូច Pepsi ចំនួន​មួយ​កែវ និង​ដំឡូងបារាំង​ច្រៀក​បំពង ធម្មតា​មួយ​ប្រអប់ ។

ចំណែកឯ ឈុត Tangy Crunch Combo 2 មាន​ដូច​ជា សាច់​មាន់ Spicy Tangy Crunch ចំនួន ២ ដុំ ជាមួយនឹង​ទឹកក្រូច Pepsi ចំនួន​មួយ​កែវ និង​ដំឡូងបារាំង​ច្រៀក​បំពង ធម្មតា​មួយ​ប្រអប់ ។ ញ៉ាំ​បាន​កាន់តែ​ច្រើន​ជាមួយនឹង​ឈុត Tangy Crunch Box Meal ដែល​ក្នុង​មួយ​ប្រអប់​មាន សាច់​មាន់ Spicy Tangy Crunch មួយ​ដុំ​, ដំឡូងបារាំង​មួយ​ប្រអប់​, ប៊ឺ​ហ្គឺ​មួយ​, Whipped Potato និង​ទឹកក្រូច Pepsi ចំនួន​មួយ​កែវ ។ KFC ក៏​មាន​ជា​ឈុត Family Combo សម្រាប់​ការ​ញ៉ាំ​ជា​លក្ខណៈ​គ្រួសារ ឬ​មិត្តភក្ដិ​ជុំ​គ្នា​ផង​ដែរ ។ (​តម្លៃ​អាច​នឹង​ខុស​គ្នា​ទៅ​តាម​សាខា​)

បន្ថែម​ទៅ​លើ​សេចក្ដី​ប្រកាស​នេះ​ផង​ដែរ KFC មាន​ក្ដី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​បើក​ដំណើរការ​សាខា​ថ្មី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្សារ​ទំនើប FURI Times Square ក្នុង​ក្រុង​ព្រះសីហនុ ។ សាខា​ថ្មី​នេះ ជា​សាខា​ទី ១២ របស់ KFC Cambodia ដែល​នឹង​ធ្វើការ​បើក​ដំណើរការ​នៅ​ថ្ងៃ​ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ​។

KFC Cambodia គ្រប់​សាខា​ទាំងអស់ កំពុង​តែ​ណែនាំ​នូវ​ដំណើរការ​កាន់តែ​ប្រសើរ​ឡើង​របស់​សេវាកម្ម និង​ភាព​កាន់តែ​ងាយស្រួល​ជូន​អតិថិជន ។ ជាមួយនឹង​ការ​រៀបចំ និង​ភាព​រស់​រវើក​របស់​​សាខា​នីមួយ​ៗ គឺ​ដើម្បី​បំពេញតម្រូវការ​អតិថិជន​ដែល​មក​ជា​លក្ខណៈ​គ្រួសារ​, ក្មេង​, យុវវ័យ និង​បុគ្គលិក​ការងារ​ជាដើម ។

KFC Cambodia ជា​ប្រេ​ន Fast Food មួយ​ដ៏​ល្បី ដែល​នា​ពេល​ឆាប់​ៗ​នេះ ប្រជាពលរដ្ឋ​ក្រុង​ព្រះ​សីហនុ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ពិសា​មាន់​បំពង​ដ៏​ឆ្ងាញ់​ពិសា ។ សាខា​ថ្មី​នេះ​នឹង​ផ្ដល់​ជូន​នូវ​ចំណីអាហារ​ជា​ច្រើន​ប្រភេទ ថ្មី​ៗ​ប្លែក​ៗ និង​សេវាកម្ម​ល្អ ។ ជាមួយនឹង​តិច​និ​ច​បំពង​មាន់​ដ៏​ពិសេស​ប្រចាំ​ហាង KFC ធានា​លោក​អ្នក​នូវ​រសជាតិ​ដើម​របស់​មាន់​បំពង និង​បន្ដ​ជា​ហាង​មាន់​បំពង​ស្រួយ​ឆ្ងាញ់​ប្រចាំ​ប្រទេស​កម្ពុជា ។

ដើម្បី​អបអរសាទរ​សាខា​ថ្មី​នេះ KFC មានការ​ផ្ដល់​ជូន​នូវ​ប្រូ​ម៉ូ​សិន​ចែក​ជូន​កែវ Pepsi ចំនួន ១​រាល់​ការ​ចំណាយ​នៅ​លើ​វិ​ក័យ​ប័ត្រ​មួយ ។ ការ​ផ្ដល់​ជូន​កែវ Pepsi ចំនួន ១០០ សម្រាប់​អតិថិជន​ដំបូង​ចំនួន ១០០ នាក់​នេះ​មាន​ជា​រៀងរាល់ថ្ងៃ រយៈពេល ៧ ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ២២ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។ ប្រូ​ម៉ូ​សិន​នេះ​ផ្ដល់​ជូន​ទៅ​លើ​ការ​ញ៉ាំ​ក្នុង​ហាង និង​ការ​ខ្ចប់ ។

ទីតាំង KFC សាខា​ព្រះ​សីហ​នុ ៖ L1-02, FURI Times Square Mall, ភូមិ ១, សង្កាត់ ៣, ខណ្ឌ​មិត្តភាព​, ក្រុងព្រះសីហនុ | Googlemap https://goo.gl/maps/1azjias3ruTeaM6w9

សម្រាប់​ព័ត៌មាន​បន្ថែម​៖
អ៊ី​ម៉ែ​ល​៖ info@kfc.com.kh
ហ្វេ​ស​ប៊ុ​ក​៖ https://www.facebook.com/KFCCambodia/
វេ​ប​សាយ ៖ http://www.kfc.com.kh/ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)