រឹត​បន្តឹង​គុណភាព​មុខទំនិញ​នៅ​ផ្សា​ធំ​ក្រចេះ​ដែល​សម្បូរ​ដោយ​ទំនិញ​នាំ​ចូល​ពី​វៀតណាម

ខេត្តក្រចេះ ៖ ក្រុម​មន្ត្រី​លើក​ឡើង​ថា មុខទំនិញ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ដែល​នាំ​ឲ្យ​ប៉ះពាល​សុខភាព​អ្នក​ទទួលទាន​មិន​ត្រូវ​បាន​រក​ឃើញ​មាន​ដាក់​លក់​ក្នុង​ផ្សា​សា ម​គ្គី​ខេត្តក្រចេះ​នោះ​ទេ តែ​មុខទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​គឺ​ត្រូវ​បាន​រក​ឃើញ​ច្រើន កំពុង​តែ​ដាក​លក់ ។

Loading...

លោក យាង បាក់ អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​បញ្ជាក់​ប្រាប់​ថា ទំនិញ​ជា​គ្រឿង​ភេសជ្ជៈ​នាំ​ចូល​ត្រូវ​បាន​ក្រុម​មន្ត្រី​ជំនាញ​របស់​លោក​ថា ផុត​សុពលភាព​ប្រើប្រាស់ និង​ក៏​ត្រូវ​បាន​រឹបអូស​ពី​អាជីវករ​នៅ​ផ្សា​សាមគ្គី​ក្រុង​ក្រចេះ​ដើម្បី​បំផ្លាញ​ចោល ។ នេះ​គឺជា​ការ​រក​ឃើញ​ថ្មី​មួយទៀត​លើ​មុខទំនិញ​ហួស​សុពលភាព​ពី​ក្រុម​មន្ត្រី​សាខា​កាំ កុងត្រូល សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​មុខទំនិញ​ចំនី អារ ហារ​ដែល​កំពុង​តែ​ដាក់​លក់ នៅ​ក្នុង​ផ្សា​ធំ​ក្រចេះ​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ។

លើក​ឡើង​ឲ្យ​ដឹង​នៅ​ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​មុខទំនិញ​នា​ព្រឹក​នោះ​លោក យាង បាក់ បាន​ថ្លែង​ថា ដើម្បី​ធានា​សុខភាព​ពលរដ្ឋ​ជា​អ្នក​ទទួលទាន និង​ដើម្បី​ធានា​លើ​មុខម្ហូប​គ្មាន​សារ ធាតុគីមី គឺ​មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​តែងតែ​ចុះ​ពិនិត្យ​នៅ​តាម​ផ្សារ​មួយ​ចំនួន​ជាប់​ជា ប្រចាំ ។

ក្រៅពី​នោះ​មន្ត្រី​ជំនាញ ក៏​បាន​ចែក​ជូន​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​អប់រំ​សុខភាព​សុវត្ថិភាព ចំណីអាហារ មុខ​ទំ​ទិញ​ដែល​ហាមឃាត់ ហួស​កាល​បរិ​ច្ឆេ​ត ដូច​ជា​កំប៉ុង​កំ​ពិត កំប៉ុង​ច្រេះ និង​ផ្សព្វ​ផ្សាយ​ជួន​ដល់​មហាជន ដើម្បី​ជ្រាប់​ងាយស្រួល​ជ្រើសរើស​ផលិតផល​ម្ហូបអាហារ​ណា ដែល​មានគុណ​ភាព​សុវត្ថិភាព ការពារ​សុខភាព ចៀសវាង​បរិភោគ​អាហារ​ដែល​មាន​សារធាតុ​គីមី​ពុល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ៕

កែសម្រួល​ដោយ ៖ សំណាង