អ្នក​ហូប​បង្អែម​រត់​បាតជើង​.​ស​ព្រាត​ក្រោយ​នី​សាន់​១​គ្រឿង​បុក​ចូល​តូប​លក់

70

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង​បាន​រង​នូវ​ការ​ខូចខាត​ធ្ងន់ និង​មនុស្ស​ម្នាក់​រង​របួស ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១៦​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងកើត​ភ្លើងស្តុប​ទឹកថ្លា ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

Loading...

ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​នី​សាន់ ពណ៌​ស ពាក់​ផ្លា​ក​លេខ ប​.​មាន​ជ័យ 2A-6070 បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ទិស​ខាង​លិចទៅ​កើត​ពេល​ចំណុច​កើតហេតុ ខាងកើត​ភ្លើងស្តុប​ទឹកថ្លា​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ បាន​រ៉េ​ចង្កូត​ទៅ​បុក​តូច​លក់​បង្អែម​របស់​ឈ្មោះ ទឹម សា​វឿ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាល​ឲ្យ​ខូចខាត​តូប​ម៉ូតូ និង​រថយន្ត​ខូចខាត​ធ្ងន់ ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ក្រោយ​ពី​កើតហេតុ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​នេះ​គឺ​បណ្តាល​ពី​រថយន្ត​បើកបរ​មាន​ល្បឿន​លឿន ។ បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្ត​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កែសម្រួល​ដោយ ៖ សំណាង