្រប​មុខ​កង​ម៉ា​រី​ន​អា​មេ​រិ​ក ​សុំ​លាលែង​ពី​តំណែង

សហរដ្ឋអាមេរិក ៖ ប្រមុខ​កងកម្លាំង​ម៉ា​រី​ន​អា​មេ​រិ​ក​លោក​RICHARD SPENCER កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា បាន​បង្ខំចិត្ត​លាលែង​ចេញពី​តំណែង ដោយសារ​ភាព​ចម្រូងចម្រាស់​លើ​វាសនា​របស់​ទាហាន​នៃ​កងកម្លាំង​ពិសេស​ម្នាក់ ដែល​ទទួល​ការ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម ហើយ​ត្រួ​វ​បាន​លើកលែងទោស​ដោយ​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ត្រាំ​។

Loading...

លោក​RICHARD SPENCER ដែល​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​MARK ESPER ទើប​ស្នើ​ឲ្យ​លាលែង អះអាង​ពី​ការ​ចាកចេញ​របស់​លោក ក្នុង​លិខិត​បើកចំហ​មួយ​ច្បាប់​ដែល​លោក​រិះគន់​ដល់​លោក​ត្រាំ អគ្គមេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​។ ក្នុង​លិខិត​នោះ​លោក​សរសេរ​ថា ខ្ញុំ​មិន​យល់​សោះ​ដែល​អគ្គមេបញ្ជាការ​ដែល​តែងតាំង​រួប​ខ្ញុំ មិន​គោរព​បណ្ដា​គោលការណ៍​នៃ​ការ​ចេញ​បទ​បញ្ជា​ល្អ​និង​វិន័យ​។ ខ្ញុំ​ទទួលស្គាល់​ការ​បញ្ឈប់​តំណែង​ខ្ញុំ​ជា​ប្រមុខ​កងកម្លាំង​ម៉ា​រី​ន​។

ប៉ុន្មាន​ម៉ោង​មុន​នេះ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក​MARK ESPER​បាន​អំពាវនាវ​ឲ្យ​លោក​RICHARD SPENCER លាលែង​ចេញពី​តំណែង​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​គូសបញ្ជាក់​ថា លោក​ESPER​បាន​ស្នើ​ឲ្យ​លោក​RICHARD SPENCER​សុំ​លាលែង ក្រោយ​បាត់​ទំនុកចិត្ត​លើ​រូប​លោក ទាក់ទិន​នឹង​ការ​គ្មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​សន្ទនា​នានា​ជាមួយ​សេត​វិមាន ទាក់ទិន​រឿង​ទាហាន​ម្នាក់​ក្នុង​ជួរ​កងឯកភាព​ពិសេស​នៃ​កង​ម៉ា​រី​ន លោក​EDWARD GALLAGHER ដែល​ទទួល​ការ​កាត់ទោស​ពី​បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​ប្រព្រឹត្ត​នៅ​អី​ុ​រ៉ា​ក់ ហើយ​ត្រូវ​លោក​ត្រាំ​ប្រកាស​លើកលែងទោស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)