ហេតុ​ដែល​នាំ​ឱ្យ​ជីវិត​រុងរឿង

220

សេចក្ដីសុខ​របស់​មនុស្ស​ដែល​ពិសេស​បំផុត​ស្ថិត​ត្រង់ មាន​សុខភាព​ល្អ​គឺ​មិន​មាន​រោគ​ភ័យ មិន​មានការ​បៀតបៀន រូប​កាយ​មាំទាំ ស្អាតបាត មាន​អាយុ​វែង និង​បរិបូណ៌​ដោយ​ទ្រព្យសម្បត្តិ​ផង នេះ​ជា​គុណភាព​នៃ​ជីវិត ។

Loading...

អ្នកប្រាជ្ញ​ខាង​សាសនា​ពោល​ថា គុណភាព​នៃ​ជីវិត​បាន​ដល់ ការ​រាប់អាន​អំពី​អ្នកផង​ទាំងពួង មានការ​ងារ មានយស មាន​តំណែង បរិវារ មាន​អ្នក​លើក​សរសើរ និង​មាន​សន្តាន​ចិត្តល្អ​គួរ​ជាទី​និយម​រាប់អាន​នៃ​មនុស្ស​ទូទៅ មានការ​ងារ​សុចរិត មាន​សម្ភារ មាសប្រាក់ ទ្រព្យសម្បត្តិ សម្បូរ​សប្បាយ មាន​ហូប​មាន​ចាយ និង​បណ្តុះ​គុណធម៌​គឺ​បំពេញ​ទាន​សីល​ទុក​សម្រាប់​ជាទី​ពឹង​ផង ។

លក្ខណៈ​ទាំង​អស់នេះ​លោក​ហៅ​ថា​ជា​ប្រយោជន៍​ដ៏​សំខាន់​ក្នុង​ការ​ទំនុកបម្រុង​ឲ្យ​យើង​អាស្រ័យ​រស់នៅ​ជា​សុខ គ្រួសារ​រុងរឿង ព្រោះ​វា​ជា​ឈ្នាន់​ឈាន​ឡើង​ទៅ​រក​សេចក្ដី​ល្អ ចម្រុងចម្រើន​ជា​ភិយ្យោភាព ។ (ដោយសាន សារិន)