ការ​នាំ​ចេញ​របស់​កូរ៉េ ទៅ​កាន់​អាស៊ាន​ កើន​គុណ​នឹង​២០

ប្រទេស​កូ​​រ៉េ​ខាងត្បូង​-​អាស៊ាន ៖ កាលពី​ថ្ងៃ​ទី​២៤​វិច្ឆិកា​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម​និង​ថាមពល​កូរ៉េ​ខាងត្បូង បាន​បង្ហាញ​តួលេខ​មួយ​ថា ទំហំ​នៃ​ការ​នាំ​ចេញ​របស់​កូរ៉េ​ខាងត្បូង ទៅ​កាន់​ប្រទេស​១០​ជា​សមាជិក​អាស៊ាន​នា​ពេល​នេះ​មាន​ដល់​២០​ដង​ខ្ពស់​ជាង​ការ​នាំ​ចេញ​ទៅ​កាន់​តំបន់​នោះ​កាលពី​ឆ្នាំ​១៩៨៩​។

Loading...

ការ​នាំ​ចេញ​ទៅ​កាន់​បណ្ដា​ប្រទេស​អាស៊ាន​មាន​ដល់​សរុប​៨០​ពាន់​លាន​ដុល្លារ សម្រាប់​ដំណាក់​កាល​ខែមករា​-​តុលា​ឆ្នាំ​២០១៩​ហើយ​ការ​នាំ​ចូល​មាន​ប្រមាណ​ជា​៤៧,៤​ពាន់​លាន​ដុល្លារ ។ បើ​គិត​ពី​ប្រទេស ពាណិជ្ជកម្ម​ជាមួយ​វៀតណាម​មានការ​កើនឡើង​រហ័ស​បំផុត​។ ខណៈ​ដែល​ប្រទេស​នៅ​អា​សី​ុ​អ​គ្នេ​យ៍៍​នោះ​ជា​ដៃ​គួ​ពាណិជ្ជកម្ម​ទី​៥៩​របស់​កួ​រ៉េ​ខាងត្បូង​កាលពី​៣០​ឆ្នាំ​មុន តែ​បាន​ក្លាយជា​ដៃគូ​ទី​៤​ក្នុង​ឆ្នាំ​២០១៨​។

មន្ត្រី​រដ្ឋាភិបាល​កួ​រ៉េ​ខាងត្បូង​ម្នាក់​និយាយ​ថា បណ្ដា​ប្រទេស​អាស៊ាន​មានការ​រីក​ចម្រើន​ក្នុង​កម្រិត​ដ៏​ឆាប់រហ័ស ហើយ​ចាត់ទុកជា​ទីផ្សារ​វ័យក្មេង​និង​រីក​ធំ​ដ៏​ឆាប់​។ យើង​គិត​ថា​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាងត្បូង​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​ប​ន្ព​ពង្រីក​។

ប្រទេស​ទាំង​១០​ជា​សមាជិក​អាស៊ាន កូរ៉េ​ខាងត្បូង ចិន ជប៉ុន អួ​ស្ត្រា​លី​និង​នូ​វែ​ល​ហ្សេ​ឡង់ បាន​ចុះហត្ថលេខា​នា​ពេល​ថ្មី​ៗ​នេះ​លើ​កិច្ចព្រមព្រៀង​មួយ ហៅ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃ​គួ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ ដើម្បី​បង្កើន​ថែម​ទៀត​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​។ ការ​ជូ​ប​គ្នា​កំពូល​អាស៊ាន​-​កូរ៉េ​ខាងត្បូង​ត្រូវ​បើក​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​២៥​វិច្ឆិកា​ទៅ​នៅ​ទីក្រុង​ប៊ូ​សាន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)