មិច្ឆាទិដ្ឋិគឺការយល់ខុសមាន១០យ៉ាងដែលជាគ្រឿងចង់ឆ្វាក់បដិសន្ធិរបស់សត្វឱ្យវិលវល់ក្នុងវាលវដ្តសង្សារគ្មានទីបំផុត ។
បណ្តាមិច្ឆាទិដ្ឋិទាំង១០យ៉ាងនោះ ១-យល់ថាលោកនេះទៀង, ២-លោកមិនទៀង, ៣-លោកមានទីបំផុត, ៤-លោកមិនមានទីបំផុត, ៥-ជីវៈនោះគឺសរីរៈនោះ, ៦-ជីវៈដទៃ សរីរៈដទៃ, ៧-សត្វស្លាប់ហើយកើតទៀត, ៨-សត្វស្លាប់ហើយមិនកើតទៀត, ៩-សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន និង១០-សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ។
មិច្ឆាទិដ្ឋិទាំង១០នេះ ព្រះមានព្រះភាគ ទ្រង់មិនត្រាស់ព្យាករនូវចំណុចណាមួយឡើយព្រោះព្រះអង្គយល់ថា កាលបើសត្វលោកយល់ឃើញទៅតាមមិច្ឆាទិដ្ឋិទាំង១០នេះណាមួយ គឺជាការប្រព្រឹត្តទៅនាំឲ្យមានជាតិ ជរា ព្យាធិ មរណៈ សោកខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្ដីចង្អៀតចង្អល់ចិត្តដោយពិត ។ ដោយសាន សារិន)