អ្នកបួស​រៀន​មន្តអាគម​មិន​ឈ្មោះ​ថា​សមណៈ​ឡើយ

795

បព្វជិត​មិនមែន​សម្គាល់​ត្រឹមតែ​ការ​រៀន​មន្តអាគម ចាក់​សាក់ ស្រោច​ទឹក ចង់ខ្សែ ចារ​យ័ន្ត ធ្វើ​ពេទ្យ​មើលជំងឺ ស្លៀក​ស្បង់​គ្រងចីវរ និង​កោរសក់​ឱ្យ​សីសៈ​ត្រងោល​ជា​គ្រឿង​ចំណាំ​នោះ​ក៏​ទេ​ដែរ លក្ខណៈ​សម្គាល់​របស់​បព្វជិត​គឺជា​អ្នក​ប្រតិបត្តិ​ធម៌​វិន័យ​ត្រឹមត្រូវ មាន​ឥន្ទ្រិយ​សង្រួម​ហើយ ប្រាថ្នា​តែ​កន្លែង​ស្ងៀមស្ងាត់ ។

Loading...

អ្នកបួស​រមែង​ជា​អ្នក​រម្ងាប់​នូវ​បាប​អកុសល​ទាំងឡាយ​ឲ្យ​ស្ងប់​ទៅ​បាន​ទើប​តថាគត​ហៅ​ថា សមណៈភេទ ព្រោះតែ​គេ​ជា​អ្នក​ស្ងប់រម្ងាប់​នោះ​ឯង​។ ការ​ដែល​ភិក្ខុ​រម្ងាប់​នូវ​បាប សង្រួម​ក្នុង​ឥន្ទ្រិយ​ទាំង​៦​មាន​ចក្ខុន្ទ្រិយ​ជាដើម​ហ្នឹងហើយ​ជា​លក្ខណៈ​ជា​គ្រឿង​សម្គាល់​របស់​អ្នកបួស ។

ចំណែក​អ្នក​ដែល​ឥត​វត្តប្រតិបត្តិ និយាយ​ពាក្យ​ឡេះឡោះ មិន​ត្រូវ​តាម​ធម៌​វិន័យ ជា​អ្នក​សម្បូណ៌​ដោយ​សេចក្ដី​ប្រាថ្នា មានចិត្ត​ជាប់ជំពាក់​ក្នុង​លាភ​លើសលប់ ជា​អ្នករៀន​មន្ត​អា​គម​ប្រព្រឹត្ត​អនេសនៈ​២១​យ៉ាង​ងប់​ង​ល់​នឹង​ឈ្មោះ​ថា​ជា​សមណៈ​មិន​បាន​ឡើយ ។ (ដោយសាន សារិន)