សាសនា​និង​សង្គម

188

វត្ត​អារាម​គឺជា​ទីកន្លែង​ទទួលភ្ញៀវ​គឺ​ពុទ្ធបរិស័ទ​ចូល​មក​ទាំង​៨​ទិស​ដោយ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ឬ​ពូជសាសន៍​ឡើយ ។ ការ​ប្រមូលគ្នា​ទៅ​កាន់​ទី​អារាម​មាន​ប្រយោជន៍​ធំធេង​ណាស់ ព្រោះ​ជា​ឱកាសល្អ​នាំ​ឲ្យ​ប្រជា​បរិស័ទ​បាន​ស្គាល់គ្នា រាប់រក​គ្នា ប្រាស្រ័យ​ទាក់ទង​គ្នា ចេះ​យោគយល់​គ្នា មានគំនិត​រួបរួម​គ្នា ដើម្បី​បំពេញ​កុសល ឬ​សម្រេច​កិច្ចការ​សន្តិសុខ​សង្គម ។

Loading...

ឧបាសក​ឧបាសិកា​ដែល​មាន​សទ្ធា​សមាទានសីល​ក៏​ជា​កិច្ចការ​សង្គម​មួយ​ដ៏​ប្រសើរ ព្រោះ​​បាន​ដុសខាត់​សង្គម​ឲ្យ​ស្អាត​បរិសុទ្ធ ឲ្យ​មាន​ចរិយា​ប្រសើរ មាន​សីលធម៌​សង្គម​ខ្ពស់ ចំណែកឯ​ការ​បំពេញ​ទាន​ដល់​សង្ឃ ក៏​ជា​ការងារ​សង្គម​មួយ​ដ៏​ប្រសើរ​ផង​ដែរ នាំ​ឱ្យ​យើង​ចេះ​ដុសខាត់​សម្អាតចិត្ត ជម្រះ​សេចក្ដី​កំណាញ់ កុំឱ្យ​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ត្រូវ​បណ្តុះ​ចិត្ត​គិត​ផ្ដល់​ប្រយោជន៍​និង​សេចក្ដីសុខ​ដល់​អ្នក​ដទៃ​ផង​។

លើស​ពី​នេះ​ទៅ​ទៀត ការ​ប្រមូលគ្នា​ទៅ​កាន់​វត្ត​អារាម​ក៏​ជា​ឱកាស​មួយ​ដ៏​ប្រសើរ ព្រោះ​អាច​យក​ពេល​ជួប​គ្នា​នេះ​សម្រាប់​ជជែក ពិភាក្សា​គ្នា​អំពី​កិច្ចការ​សង្គម​ផង​នាំ​ឲ្យ​កើត​សេចក្ដីសុខ​ក្សេមក្សាន្ត​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ ។ (ដោយសាន សារិន)