តាមប្រភពព័ត៌មាន ESPN បានឱ្យដឹងថា លោក Jose Mourinho បានច្រានចោលការចុះហត្ថលេខាលើកីឡាករ Zlatan Ibrahimovic ដោយនិយាយថា ការនាំខ្សែប្រយុទ្ធម្នាក់នេះមកមិនសមហេតុផលទេពីព្រោះ Tottenham មាន Harry Kane ស្រាប់ហើយ។
អតីតកីឡាករព័រទុយហ្កាល់ ដែលបានកាន់តំណែងជាគ្រូបង្វឹកក្រុម Tottenham កាលពីសប្តាហ៍មុនប៉ុន្មានម៉ោង បន្ទាប់ពីការបណ្តេញលោក Mauricio Pochettino បាននិយាយថា៖«ខ្ញុំមានជម្រើសច្រើនជាងជាមួយនឹង Ibrahimovic ដែលជាកីឡាករខ្លាំង តែកីឡាករម្នាក់នេះនឹងមិនអាចមកក្លិបយើងបានទេ។ យើងមានខ្សែប្រយុទ្ធឆ្នើមបំផុតនៅក្នុងប្រទេសអង់គ្លេស។ វាមិនសមហេតុផលទេសម្រាប់ខ្សែប្រយុទ្ធរបស់កីឡាករ Zlatan មកក្លិបដែលយើងមាន Harry Kane នោះ»។

លោក Mourinho បានបង្វឹក Ibrahimovic នៅឯក្លិប Inter Milan និង Manchester United ដែលអតីតកីឡាករអន្តរជាតិស៊ុយអែតរូបនេះ បានលេងមុនពេលចូលរួមជាមួយក្រុម MLS នៅ LA Galaxy ក្នុងឆ្នាំ ២០១៨ ។ Ibrahimovic បានចាកចេញពីក្លិបកាលពីដើមខែនេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនពេលការប្រកួតក្របខ័ណ្ឌ Champions ជាមួយនឹងក្លិប Olympiakos កាលពីថ្ងៃអង្គារ លោក Mourinho បានកោតសរសើរយ៉ាងខ្លាំងចំពោះក្រុមថ្មីរបស់លោក ហើយខណៈពេលដែលគាត់បាននិយាយថាគាត់មានសុទិដ្ឋិនិយមនៅក្នុងការប្រកួតប្រចាំឆ្នាំនេះ គាត់បាននិយាយថាការអត់ធ្មត់ត្រូវការជាចាំបាច់ ។
គួរបញ្ជាក់ផងដែរថា Tottenham ទទួលបានជ័យជម្នះ ៣-២ នៅឯគូប្រជែងទីក្រុងឡុងដ៍ West Ham កាលពីថ្ងៃសៅរ៍ ក្នុងការប្រកួតលើកដំបូងរបស់លោក Mourinho៕
ប្រភព ៖ espn , កែសម្រួលដោយ ៖ សំណាង