​ងាយ​ៗ​ របៀបធ្វើ​ស៊ី​រ៉ូ​ខ្ទឹម.ស​បំបាត់​ក្អក​និង​ផ្ដាសាយ

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិនដឹង​ទេ​ថា​ខ្ទឹមស​អាច​បំបាត់​អាកា​រៈ​ក្អក​និង​ជំងឺ​ផ្ដាសាយ​បាន​យ៉ាង​ឆាប់រហ័ស​នៅ​ពេល​ប្រើ​វា​ជា​ថ្នាំ​បែប​ទឹក​ស៊ី​រ៉ូ​។ថា ​តើ​ស៊ី​រ៉ូ​ខ្ទឹម​សមាន​គ្រឿងផ្សំ​អ្វីខ្លះ ហើយ​របៀប​ធ្វើ​ដូច​ម្ដេច? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​របៀប​ងាយ​ៗ​ក្នុង​ការ​ធ្វើ​ស៊ី​រ៉ូ​ខ្ទឹមស ៖

Loading...

១. គ្រឿងផ្សំ ៖

ខ្ទឹមស​ស្រស់​ៗ​ចំនួន ៥ កំពឹស និង​ទឹកឃ្មុំ​សរីរាង្គ ឬ​ធម្មជាតិ​កន្លះ​ពែង​។

២. របៀប​ធ្វើ

ជាដំបូង​ត្រូវ​បកសំបក​ខ្ទឹមស រួច​ហាន់​ជា​បន្ទះ​ស្ដើង​ៗ ឬ​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ​។ ដាក់​ខ្ទឹម​ចូល​ក្នុង​ក្រឡ​ស្អាត​មាន​គ្រប​បិត​ជិត​មួយ​។ បន្ទាប់​មក​ចាក់ទឹក​ឃ្មុំ​ចូល​ពីលើ​ខ្ទឹមស និង​គ្រប​ឱ្យ​ជិត​។ រក្សា​ទុក​នៅ​កន្លែង​ស្ងួត និង​មាន​សីតុណ្ហភាព​ក្ដៅ​ឧណ្ហ​ៗ​សម្រាប់​រយៈពេល ២ ស​ប្តា​ហ៍​សិន សឹម​យក​ទៅ​ទុក​បន្ត​ក្នុង​ទូរ​ទឹកកក ហើយ​អ្នក​ទទួលទាន​ម្ដង ១ ស្លាបព្រា​ដើម្បី​បំបាត់​អាកា​រៈ​ក្អក​ផ្ដាសាយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)