តាមប្រភពព័ត៌មាន Sky Sports បានឱ្យដឹងថា លោក Pep Guardiola សារភាពថា ជំនួយការបច្ចុប្បន្នរបស់គាត់ លោក Mikel Arteta នឹងក្លាយជាអ្នកចាត់ការនៅថ្ងៃខាងមុខចំពេលមានទំនាក់ទំនងជាមួយការងាររបស់ក្រុម Arsenal ។
ការរំពឹងទុកកាន់តែខ្លាំងឡើងលើអនាគតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Unai Emery បាននាំឱ្យមានការជជែកវែកញែកអំពីថា តើអ្នកណាអាចជំនួសគាត់នៅឯ Emirates ។ បច្ចុប្បន្ន Arteta គឺជាបេក្ខភាពក្នុងការវិលត្រឡប់ទៅកាន់ក្លិប ដែលគាត់បានចំណាយពេល ៥ រដូវកាលក្នុងនោះ ពីរនាក់ជាប្រធានក្រុម បន្ទាប់ពីចំណាយពេលជាង ៣ឆ្នាំ ជាមួយនឹងលោក Pep Guardiola ។
លោក Guardiola បាននិយាយថា៖ «លោក Unai Emery គឺជាអ្នកចាត់ការក្រុម Arsenal។ Arteta នឹងក្លាយជាអ្នកចាត់ការឆាប់ៗឬក្រោយមកទៀត។ យើងនឹងនៅទាល់តែចប់រដូវកាលជាមួយគ្នា ប៉ុន្តែនៅពេលអនាគតខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ។ ខ្ញុំចង់ឲ្យគាត់នៅជាមួយយើង។ Manchester City មានមនុស្សម្នាក់ដែលអស្ចារ្យ ដើម្បីធ្វើការនៅទីនេះនាពេលអនាគត»៕