ទោះបីជាទទួលបានជ័យជម្នះនៅក្នុងការប្រកួត Tottenham Hotspur លើកដំបូងរបស់ខ្លួនក៏ដោយ ក៏អ្នកចាត់ការទូទៅ លោក Jose Mourinho បានផ្ញើការសុំទោសទៅកាន់អ្នកគាំទ្រក្លឹបបន្ទាប់ពីការប្រកួត ។
លោក Mourinho បានចាប់ផ្តើមការងាររបស់ Spurs ជាមួយនឹងជ័យជម្នះ ៣-២ លើគូប្រជែងទីក្រុងឡុងដ៍ West Ham United កាលពីរសៀលថ្ងៃសៅរ៍។ ជ័យជម្នះនេះ បានធ្វើឱ្យភាពស៊យរបស់ Spurs ដើរដល់ទីបញ្ចប់ ហើយចាប់ផ្តើមឃើញពន្លឺហេងហេង។ ប៉ុន្តែលោក Mourinho មានអារម្មណ៍ថា ត្រូវសុំទោសចំពោះការមិនទៅឈរនៅជិតអ្នកគាំទ្រ ពេលចប់ការប្រកួត។

លោក Mourinho បានប្រាប់ទូរទស្សន៍ Spurs ថា៖ «នៅចុងបញ្ចប់នៃការប្រកួត ខ្ញុំមិនចង់ទៅរកអ្នកគាំទ្ររបស់យើងទេ ពីព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំមិនគួរ។ អ្វីសំខាន់គឺកីឡាករ វាមិនមែនមកពីខ្ញុំទេ។ សុំទោសចំពោះរឿងនេះ ដែលខ្ញុំនៅឆ្ងាយ»។
ក្រោយការប្រកួតឈ្នះ លោក Mourinho នឹងផ្តោតការហ្វឹកហាត់ ដើម្បីត្រៀមខ្លួនជួបជាមួយនឹងក្លិប Olympiakos សម្រាប់ការប្រកួតដណ្តើមពាន UEFA Champions League នៅកីឡដ្ឋាន Tottenham Hotspur នៅថ្ងៃពុធ៕