ផ្លូវ​សំខាន់​មួយត្រូវ​បើក​វិញ ក្រោយ​អំពាវ​នាវ​ឲ្យ​ស្ងប់ស្ងាត់​នៅ​ហុងកុង​

124

ក្រុង​ហុងកុង ៖ ផ្លូវថ្នល់​សំខាន់​មួយ​ក្នុង​ចំណោម​ផ្លូវថ្នល់​សំខាន់​ៗ​នៅ​ហុងកុង ដែល​នៅ​តែ​បិទ​តាំងពី​ជិត​២​ស​ប្ដា​ហ៍​មក​ហើយ ក្រោយ​ការ​រាំង​ខ្ទប់​របស់​ពួក​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ បាន​បើក​វិញ​កាលពី​ថ្ងៃ​ទី​២៧​វិច្ឆិកា ខណៈ​ការ​ឡោម​ព័ទ្ធ​បរិវេណ​សាកលវិទ្យាល័យ​ពហុបច្ចេកទេស​ហាក់​បញ្ចប់​។

Loading...

អាជ្ញាធរ​សង្ឃឹមថា ភាព​ស្ងប់ស្ងាត់​ដែល​កត់សម្គាល់​ឃើញ​នា​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ សម្រាប់​ការ​បោះ​ឆ្នោត​មូលដ្ឋាន នឹង​នៅ​រក្សា​ក្នុង​ដែនដី​ពាក់កណ្ដាល​ស្វយ័ត​នោះ ដែល​កើត​មាន​បាតុ​កម្​មហិង្សា​ចាប់តាំងពី​ជិត​៦​ខែ​មក​ហើយ​។ នៅ​ក្រុង​ប៉េ​កាំ​ង​អាជ្ញាធរ​គូសបញ្ជាក់​ជា​ថ្មី ពី​ភាព​ចាំបាច់ បញ្ចប់​អំពើ​ហិង្សា​ហើយ​ស្ដារ​ឡើង​វិញ​របៀបរៀបរយ ក្រោយ​ការ​បោះ​ឆ្នោត​ដែល​បណ្ដា​បេក្ខជន​ស្និទ្ធ​ប្រជាធិបតេយ្យ​ដណ្ដើម​បាន​ជ័យជម្នះ​ធំធេង​ជា​ប្រវត្តិសាស្ត្រ​។

ប៉ុន្តែ​ទោះបី​យ៉ាងនេះ​ក្ដី​ក៏​បាតុកម្ម​ថ្មី​គ្រោង​ធ្វើ​ទៀត​នា​ចុង​ស​ប្ដា​ហ៍​ខាង​មុខ​។ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៧​វិច្ឆិកា ផ្លូវ​រូង​ក្រោម​ដី​ដែល​ភ្ជាប់​ឧបទ្វីប​កាវ​លន់​ទៅ​កោះ​ហុងកុង បាន​បើក​ឡើង​វិញ​។ បណ្ដា​រូបភាព​ទូរទស្សន៍​បង្ហាញ​រថយន្ត​ជា​ច្រើន​បើក​កាត់​ផ្លូវ​សំខាន់​នោះ​។

ពួក​បាតុករ​បាន​រាំង​ខ្ទប់​ផ្លូវ​រូង​ក្រោម​ដី​នេះ​ជិត​២​ស​ប្ដា​ហ៍ ដោយ​គ្រវែង​របស់របរ​នានា​រាយ​ពេញ​ផ្លូវ ដុត​ភ្លើង​និង​បំផ្លាញ​ឧ​បករ​ទាំងឡាយ មុន​ពេល​លើកគ្នា​ចូល​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីនោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)