អស្ចារ្យ​មែន​! Rf3 World ទទួល​ពាន​រង្វាន់​សហគ្រិន​ឆ្នើម​នៅ​អាស៊ី​ផ្ទួន​ៗ​គ្នា

រាជធានី​ភ្នំពេញ ៖ ពិតជា​អស្ចារ្យ​សម្រាប់​សមាជិក និង​ក្រុមហ៊ុន Rf3 World ទាំង​ម៉ា​ឡេ​ស៊ី​និង​កម្ពុជា បាន​ទទួល​បាន​ពានរង្វាន់​សហគ្រិន​ឆ្នើម​នៅ​អាស៊ី​ផ្ទួន​គ្នា​ដោយ​មាន The Best CEO of ASIA Award 2019 និង TOP 10 ASIA Award ។

Loading...

លោក វណ្ណ សុភា​នោ អគ្គនាយក​ក្រុមហ៊ុន Rf3 World Cambodia បាន​ថ្លែង​ឱ្យ​ក្រុម​សារព័ត៌​មាន​ឱ្យ​បានដឹង​កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​ថា សម្រាប់​ឆ្នាំ​នេះ ពិតជា​អស្ចារ្យ​ដែល​ក្រុម​ហ៊ុន​របស់​លោក រួម​ទាំង​សមាជិក​ថ្នាក់ដឹកនាំ​កម្ពុជា​ទាំងអស់ យើង​ទទួល​ពានរង្វាន់​ថ្មី​ទៀត​ហើយ គឺ The Best CEO of ASIA Award 2019 បាន​រៀបចំ​ឡើង​នៅ​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ជាមួយ​គ្នា​នោះ លោក Sir Dato Serinazeri Omar អគ្គនាយក​ធំ​នៃ​ក្រុមហ៊ុន Rf3 World Malaysia ក៏​ទទួល​ពាន់រង្វាន់​មុន​នេះ​បន្តិច កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នូវ​ពានរង្វាន់​សហគ្រិន​ឆ្នើម TOP 10 ASIA 2019 ។

លោក វណ្ណ សុភា​នោ បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ឆ្នាំ​នេះ ក្រុមហ៊ុន​ធំ​នៅ​ម៉ា​ឡេ​ស៊ី និង កម្ពុជា Rf3 World ទទួល​ពានរង្វាន់​ឆ្នើម​ជាប់​ផ្ទួន​ៗ​គ្នា ដោយសារ​តែ​ក្នុងឆ្នាំនេះ ក្រុមហ៊ុន​របស់​លោក​មាន​រីក​ចម្រើន​ឡើង​ខ្លាំង​គួរ​ឱ្យ​កត់សំគាល់​ជាមួយ​ការ​ទទួល​ការ​គាំទ្រ និង ពេញចិត្ត ទាំង​សមា​ជិក តំណាង​ចែកចាយ និង​ថ្នាក់ដឹកនាំ​នៃ​ក្រុមហ៊ុន​។ សូ​ម្បី​តែ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​លាន​នាក់​ដែល​បាន​ស្គាល់ និង ប្រើប្រាស់​ផលិត Rf3 World ហើយ​ក៏​ទទួល​បាន​ជោគជ័យ​ទាំង​សុខភាព និង​សេដ្ឋកិច្ច​។ ក្រុមហ៊ុន Rf3 World មានដំណើរ​ការ​ឈាន​ដល់​ភាព​ជោគជ័យ និង​ទទួល​ពាន​រង្វាន់​ឆ្នើម​ជា​ច្រើន​ដូចនេះ ដោយសារ​តែ​ឈរ​គោលការណ៍ ភាព​ស្មោះត្រង់ និង សីលធម៌ ជា​ត្រីមុខ​។

សូម​បញ្ជាក់​ថា Rf3 World មាន​ផលិតផល គ្រី​ម Firmax3 ស៊ី​រ៉ូ​ម O2max3 ដែល​មាន​វិសាល​ភាព​ចែកចាយ និង​ប្រើប្រាស់​ទូលំទូលាយ មិន​ត្រឹមតែ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​បាន​ធ្វើ​ចរាចរ​លើ​ពិភពលោក រហូត​ដល់​ជាង ២០ ប្រទេស ក្នុង​នោះ​រួម​មាន​៖ ម៉ា​ឡេ​ស៊ី កម្ពុជា សិង្ហ​បុរី ហ្វី​លី​ពី​ន ឥណ្ឌូ​នេ​ស៊ី ភូមា បង់​ក្លា​ដែ​ស ឥណ្ឌា ប្រុយ​ណេ ថៃ វៀតណាម ឡាវ កេ​ន​យ៉ា បារាំង អា​មេ​រិ​ក កា​ណា​ដា រ៉ូ​ស្ស៊ី អូស្ត្រាលី និង​ញូ​វ​ស៊ី​ឡែ​ន ។​ល​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)