សុខ សីឡា​លី​ន ប្រឹង​ការងារ​សិល្បៈ​មិន​​ខ្វល់​រឿង​រៀប​ការ

223

រាជធានី​ភ្នំពេញ ៖ ទោះ​បរាជ័យ​ស្នេហ៍​ជាមួយ​តន្ត្រីករ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ តារាចម្រៀង​ជើង​ខ្លាំង​ខាង​ច្រៀង​ភាសា​អង់គ្លេស សុខ សីឡា​លី​ន ហាក់​លែង​គិតគូរ​ពី​រឿង​នេះ​ទៀត​ហើយ បើ​ទោះជា​មាន​តារា​រួម​ទ្រនំ​ជា​ច្រើន​បាន​ចូល​រោងការ​ក៏​ដោយ ។ សម្រាប់​កញ្ញា សុខ សីឡា​លី​ន មិន​ចាប់អារម្មណ៍​នោះ​ទេ ក្រៅពី​ប្រឹង​ការងារ​សិល្បៈ​ឱ្យ​ល្អ ជា​ពិសេស​ចេញ​សមិទ្ធផល​ថ្មី​ៗ​គួរ​ឱ្យ​ទាក់ទាញ ។

Loading...

ចាប់តាំងពី​មានឱកាស​ធ្វើ​ជា​គណៈ​ក​ម្មា​ការ​រួម​គ្នា​មក បាន​ធ្វើ​ឱ្យ​ទាំង​លោក ខេមរៈ សិរីមន្ត និង សុខ សីឡា​លី​ន កាន់តែ​មានកេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​ឡើង​ថែម​ទៀត ។ ថ្មី​ៗ​នេះ​ទៀត សុខ សីឡា​លី​ន បាន​ចាប់ដៃ​គជា​មួយ​លោក ខេមរៈ សិរីមន្ត នៅ​ក្នុង​ចម្រៀង​មួយ​បទ​ដែល​គ្រោង​ចេញ​នៅ ហង្ស​មាស ឆាប់​ៗ​ខាង​មុខ​នេះ ។

សម្រាប់​ចុងឆ្នាំ​នេះ គេ​សង្កេត​ឃើញ​ថា កញ្ញា សុខ សីឡា​លី​ន ហាក់​មាន​យីអ៊ុន​ឡើង​ខ្លាំង​តែ​ម្តង ។ នាង​កំពុង​តែ​មាន​សមិទ្ធផល​មួយ​ចំនួន​ទៀត​នៅ​ក្នុង​សិល្បៈ​ដែល​ជា​កាដូ​ចែក​ជូន​ដល់​អ្នកគាំទ្រ​របស់​នាង ក៏​ដូច​ជា​ការ​ជំរុញ​ឱ្យ​នាង​កាន់តែ​ល្បីឈ្មោះ ។ រូបភាព​ដែល​នាង​បាន​បង្ហោះ​ពី​ការងារ​ថ្មី​ជាមួយ​លោក ខេមរៈ សិរីមន្ត បាន​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​តាម​បណ្តា​ហ្វេ​ន​ជា​ច្រើន ។

ដូចនេះ​គេ​កំពុង​តែ​តាមដាន​មើល​ថា តើ​ចំណងជើង​បទ​ចម្រៀង​ថ្មី​នឹង​មានការ​ចាក់​ដោត​អារម្មណ៍​អ្នក​ទស្សនា​ដល់​កម្រិត​ណា? (​កែសម្រួល​ដោយ ៖ បុប្ផា​)