បុណ្យ​ THANKSGIVING ​លោក​ត្រាំ ​លើក​លែង​មាន់ទោ​២​ក្បាល

244

សហរដ្ឋអាមេរិក ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៦​វិច្ឆិកា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ បាន​លើកលែង​មិន​ឱ្យ​មានការ​យក​មាន់ទោ​ធំ​២​ក្បាល​ធ្វើ​ម្ហូប ក្នុង​ឱកាស​បុណ្យប្រពៃណី​THANKSGIVING ក្នុង​ពិធី​មួ​យ​នា​សួនច្បារ​សេត​វិមាន​។

Loading...

មានឈ្មោះ​ថា BREAD និង BUTTER បក្សី​ទាំង​២​ក្បាល​នោះ ទទួល​ការ​លើកលែង​ក្នុង​ឱកាស​បុណ្យ​នោះ ដែល​ពលរដ្ឋ​អា​មេ​រិ​ក​និយម​ជួបជុំ​គ្នា​ដើម្បី​បរិភោគ​សាច់​មាន់ទោ​រ៉ូ​ទី​។

មុន​នេះ​បន្តិច​ពួក​អ្នក​ប្រជាធិបតេយ្យ​បាន​ស្នើ​ប្រធានាធិបតី ឬ​បណ្ដា​មេធាវី​របស់​លោក ឲ្យ​ទៅ​ការពារ​ខ្លួន​ក្នុង​សភា​នា​ថ្ងៃ​ទី​៤ ធ្នូ​។ គណៈកម្មការ​តុលាការ​របស់​សភា នា​ថ្ងៃ​ទី​២៦ វិច្ឆិកា បាន​ស្នើ​ដល់​លោក​ត្រាំ ឬ​បណ្ដា​មេធាវី​លោក ឲ្យ​ចូលរួម​ក្នុង​សវនាការ​សភា​មួយ​នា​ថ្ងៃ​ទី​៤​ធ្នូ ដែល​នឹង​កំណត់​ពី​ការ​បើក​ដំណាក់កាល​ថ្មី​នៃ​ការ​ស៊ើ​ប​អង្កេត សម្រាប់​ដក​តំណែង​ប្រធានាធិបតី​។

ពួក​អ្នក​ប្រជាធិបតេយ្យ​បាន​ចោទ​លោក​ត្រាំ​ថា បាន​ស្នើ​ឲ្យ​អ៊ុយ​ក្រែ​ន​សើ​ុ​ប​អង្កេត​លើ​លោក​JOE BIDEN​ជា​គូប្រជែង​សំខាន់​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​។ លោក​ត្រាំ​ទទួល​ការ​ចោទ​ថា រំលោភ​បំពាន​អំណាច​ក្នុង​គោលដៅ​ផ្ទាល់ខ្លួន ពិសេស​ដោយ​គំរាម​ផ្អាក​ជំនួយ​យោធា​ដើម្បី​គាបសង្កត់​ក្រុង​កៀវ​។

កាលពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ជា​សាធារណៈ​មួយ​នៅ​រដ្ឋ​ផ្ល​រី​ដា លោក​ត្រាំ​បាន​សច្ចា ធ្វើ​ឲ្យ​ពួក​សត្រូវ​បាក់​ស្រុត ដោយ​លោក​ថា ពួក​គេ​ប៉ង​កម្ចាត់​លោក​ដោយសារ​តែ​លោក​លាតត្រដាង​ប្រព័ន្ធ​វៀចវេរ​របស់​ពួក​គេ​។

ជា​ថ្មី​ម្ដងទៀត​លោក​វាយប្រហារ​បណ្ដា​អ្នកកាសែត​ដែល​លោក​ថា ជា​អ្នក​ពុក​រលួយ​បំផុត​លើ​ពិភពលោក​។ លោក​ថា​ពួក​អ្នក​ប្រជាធិបតេយ្យ​ងាក​ទៅ​រក​សូក​ពួក​អ្នកកាសែត​ទាំងនោះ ឲ្យ​បង្កាច់បង្ខូច​បណ្ដា​អ្នក​ប្រជែង​ពួក​គេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)