មិនថាវាជាប្រភេទ Chiron ឬ Divo ថ្មីទេ ស្ទើរតែគ្រប់រថយន្តម៉ាក Bugatti ត្រូវបានគេផលិតឡើង ដើម្បីឱ្យអ្នកទិញបន្ថែម Option គ្មានដែនកំណត់ ។ Option ដែលមាននៅលើរថយន្តនេះ អាចមានតម្លៃដល់ទៅ ៣០ម៉ឺនអឺរ៉ូ នាយករបស់ Bugatti លោក Stephan Winkelmann បានបង្ហាញប្រាប់នៅក្នុងខែនេះ នាកម្មវិធីបង្ហាញរថយន្ត 2019 LA Auto Show។

លោក Winkelmann បានមានប្រសាសន៍ថា៖ «វាគ្មានដែនកំណត់ទេ សម្រាប់គ្រឿងបំពាក់លើរថយន្ត។ វាអាចមានដែនកំណត់សម្រាប់ Option របស់រថយន្ត តែអ្នកអាចបំពាក់អ្វីបន្ថែមទៀតបានតាមចិត្ត»។
យោងតាមលោក Winkelmann បានឱ្យដឹងថា ចំនួនទឹកប្រាក់ជាមធ្យមរបស់អតិថិជនចំណាយលើ Option រថយន្ត Bugatti គឺខ្ទង់ ៣០ម៉ឺនអឹរ៉ូ។ នេះមិនទាន់បូកជាមួយនឹងតម្លៃរថយន្ត Base Option ឬក៏ ពន្ធនៅឡើយទេ។ ឥឡូវនេះលោកបានឡើងកាន់តំណែងជានាយក ជំនួសឱ្យ លោក Wolfgang Durheimer ហើយតាំងពីពេលនោះមក Bugatti មានម៉ូដែលរថយន្តលើសពី Veyron។ គេមានម៉ូដែល Chiron និង Chiron Super Sport 300+ ខណៈដែល Divo លក់ដាច់ស្តុក។

ការបង្កើតចំនួនរថយន្ត Chiron ផលិតក្នុងមួយឆ្នាំៗ មិនត្រឹមតែធ្វើឱ្យរថយន្ត Chiron ឆាប់ចុះថ្លៃនោះទេ វាក៏ធ្វើឱ្យអ្នកទិញមួយចំនួនមិនសប្បាយចិត្ត។ ទោះបីជាវាអាចលក់បានចំណេញក៏ដោយ តែវាមិនសូវជាចំណេញប៉ុន្មាននោះទេ។
ដំណោះស្រាយបង្កើនប្រាក់ចំណេញដល់ក្រុមហ៊ុន គេគ្រោងនឹងផលិតរថយន្តអគ្គិសនី Grand Tourer ដែលមានកៅអីអង្គុយ៤នាក់ និង មានតម្លៃពី ៥៥ម៉ឺនដុល្លារ ទៅដល់ ១លានដុល្លារ ខណៈដែលតម្លៃរបស់ Chiron តម្លៃចាប់ពី ៣លានដុល្លារ។ Bugatti សេរ៊ីថ្មីៗមួយណាក៏ដោយ មានកម្រិត Option ច្រើន ដែលអាចមានតម្លៃដល់ទៅ ៣០ម៉ឺនអឺរ៉ូ ជាមធ្យម ឬក៏ អាចថ្លៃជាងនេះ៕
ប្រភព ៖ Carbuzz , កែសម្រួលដោយ ៖ សំណាង