ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី ត្រូវ​បាន​តែងតាំង​ជា​នាយិកា​ព្រះ​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សម្រេច​តែងតាំង​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី ជា​នាយិកា​ព្រះ​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ ។ យោង​តាម​សេចក្តីសម្រេច​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា​នេះ​បាន​សម្រេច ការ​តែងតាំង​នាយិកា​ព្រះ​ខុទ្ទកាល័យ​សម្តេចក្រុមព្រះ​នរោត្តម​រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។

Loading...

ប្រភព​បន្ត​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ទ្រង់​យល់​លក្ខន្តិក​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ទ្រង់​យល់​បទបញ្ជាផ្ទៃក្នុង​របស់​គណបក្ស និង​យោង​តម្រូវការ​ចាំបាច់​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ដោយ​សម្រេច​ប្រការ​១- តែងតាំង​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​នរោត្តម​ម៉ា​រី ជា​នាយិកា​ព្រះ​ខុទ្ទកាល័យ សម្តេចក្រុមព្រះ​នរោត្តម​រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។ ប្រការ​២- សាមីខ្លួន​ដូច​មាន​ចែង​ក្នុង​ប្រការ​១ ត្រូវ​អនុវត្ត​សេចក្តីសម្រេច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ ប្រការ​៣- សេចក្តីសម្រេច​ណា​ដែល​ផ្ទុយ​នឹង​សេចក្តីសម្រេច​នេះ​ត្រូវ​ទុកជា​និរាករណ៍ ។ ប្រការ​៤- សេចក្តីសម្រេច​នេះ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ឡាយព្រះហស្តលេខា​នេះ​តទៅ ។

សូម​ជម្រាប​ថា ការ​តែងតាំង​នេះ បន្ទាប់​ពី​មានការ​តវ៉ា​ពី​សមា​ជិ​សមាជិកា​គណ​គណបក្ស​សម្រេច​បញ្ចប់​សមាជិកភាព​គណបក្ស​៤​រូប និង​ប្រកាស​បិទ​ស្នាក់​ការ​បក្ស​បណ្តោះអាសន្ន ។ បន្ទាប់​ពី​មាន​បញ្ហា​ផ្ទៃក្នុង​គណបក្ស​ព្រះ​អង្គ​ម្ចាស់​នរោត្តម​ច​ក្រា​វុ​ឌ្ឍ ប្រធាន​ស្តីទី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ចេញ​សេចក្តីសម្រេច​បញ្ចប់​សមាជិកភាព​របស់​សមាជិក​បក្ស​៤​រូប ។

សេចក្តីជូនដំណឹង​ស្តី​ពី​ការ​បិទ​ជា​បណ្តោះ​អាសន្នទី​ស្នាក់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ សូម​ជម្រាប​ជូន​សមាជិក​សមាជិកា​គណបក្ស​ទាំងអស់ និង​សាធារណៈជន​មេត្តា​ជ្រាប​ថា ៖ ទី​ស្នាក់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​លេខ​៥៩ ផ្លូវលំ​ក្រុម​ទី​១ ភូមិ​២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ត្រូវ​បាន​ផ្អាក​សកម្មភាព​ការងារ និង​បិទទ្វារ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ៕