Klopp ធីប​ចោល​ឈ្មោះ Messi ឈ្នះ​ពាន Ballon d’Or តែ​រើស​យក​កីឡាករ​១​រូប​នេះ

Lionel Messi អាច​នឹង​ក្លាយជា​មនុស្ស​ម្នាក់​ដែល​អាច​នឹងរ​ឈ្នះ​ពានរង្វាន់ Ballon d’Or ឆ្នាំ ២០១៩ ប៉ុន្តែ​លោក Jurgen Klopp គ្រូបង្វឹក​ក្រុម​ហង្ស​ក្រហម Liverpool បាន​ប្រាប់​ពី​ឈ្មោះ​កីឡាករ​ដែល​សម​នឹង​ឈ្នះ​ពាន Ballon d’Or ។ ក្នុង​ចំណោម​កីឡាករ​ទាំងនោះ​គឺ​គ្មាន​ឈ្មោះ Messi ឡើយ ។

Loading...

អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម​បាន​គាំទ្រ​កីឡាករ​ឆ្នើម Virgil van Dijk យកឈ្នះ​លើ Messi ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ពាន Ballon d’Or នៅ​ឆ្នាំ​នេះ តាម​រយៈ​ការ​លេង​បាន​យ៉ាង​ល្អ​នា​ពេល​១២​ខែ​កន្លង​មក ។

Klopp បាន​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់ Liverpool ថា​៖ «​ប្រសិនបើ​យើង​ប្រគល់​ពាន​សម្រាប់​កីឡាករ​ខ្លាំង​ជាងគេ​ក្នុង​ជំនាន់​បច្ចុប្បន្ន យើង​នឹង​ឱ្យទៅ Messi​។ តែ​ប្រសិនបើ​យើង​ចង់ឱ្យ​ពាន​ទៅ​អ្នក​ដែល​លេង​បាន​ល្អ​ជាងគេ​នៅ​ឆ្នាំ​២០១៩ យើង​ត្រូវ​ឱ្យទៅ Virgil van Dijk​។ ខ្ញុំ​មិនដឹង​ច្បាស់​ថា​ដំណើរការ​នៃ​ការ​ឱ្យ​ពាន​នោះ​យ៉ាងដូចម្តេច​ទេ តែ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​គិត​»​។ លោក​បាន​បន្ត​ថា​៖ «​កីឡាករ​ខ្លាំង​ផ្តាច់​គេ0x017d7 ពិត​ណាស់​ជា Lionel Messi​។ កីឡាករ​ខ្លាំង​ផ្តាច់​គេ​នៅ​រដូវ​កាល​២០១៩​? វា​គឺជា Virgil​។ យើង​នឹង​រង់ចាំ​មើល​ទាំងអស់​គ្នា​»​។

Van Dijk បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ UEFA រដូវ​កាល ២០១៨/១៩ របស់ Liverpool និង​ទទួល​បាន​ពានរង្វាន់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ UEFA កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ PFA និង ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​នៅ Premier League ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ឈ្នះ​ពានរង្វាន់ Ballon d’Or ឆ្នាំ ២០១៩ នឹង​ត្រូវ​ប្រកាស​នៅ​ទី​ក្រុងប៉ារីស​នៅ​ថ្ងៃ​ច័ន្ទ​ទី ២ ធ្នូ ខាង​មុខ​នេះ​៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង