បើទោះជានៅកម្ពុជាគ្មានប្រពៃណីប្រកាន់វណ្ណៈដូចនៅប្រទេសមួយចំនួននៅលើពិភពលោកក៏ដោយ ក៏យើងសង្កេតឃើញក្រុមអ្នកមានប្រាក់ មានអំណាចខ្លះរើសអើងប្រជាជនក្រីក្រ ឬបុគ្គលិកតូចតាចនៅឡើយ ។
កន្លងមកយើងធ្លាប់ឃើញមានករណីបងប្អូនឈប់រាប់រកគ្នាដោយសារតែឋានៈមិនដូចគ្នា ឬ ទ្រព្យសម្បត្តិមិនច្រើនដូចគ្នា ឧទារហរណ៍ បងប្រុសជាមនុស្សមានប្រាក់រាប់លានដុល្លា ចំណែកប្អូនប្រុសជាជនក្រីក្ររកស៊ីតូចតាចមានរត់ម៉ូតូឌុបជាដើម ។
បងប្រុសមិនហ៊ានប្រាប់ញាតិមិត្តខាងភរិយាខ្លួនថាមានប្អូនប្រុសម្នាក់ជាអ្នកក្រីក្រទេ ព្រោះខ្លាចអាម៉ាស់មុខខ្លួន ខ្លាចអាប់ឱនកិត្តិយស ។ នេះគឺជាអំពើរើសអើងដ៏លាមកដែលបានកើតមានកន្លងមក ។
ជារួមមកយើងជាជនជាតិខ្មែរមានអម្បូរថ្លៃថ្នូរ មានវប្បធម៌រុងរឿង និងជាអារ្យប្រទេសមិនត្រូវឱ្យមានទំនៀមទម្លាប់រើសអើងកើតឡើងដល់មនុស្សជាតិដូចគ្នាឡើយ ។ ដោយសាន សារិន