ច្បាស់​ហើយ​មូលហេតុ​ដែល Pogba បាត់​មុខ​២​ខែ​មិន​ចូល​លេង​ឱ្យ Man Utd

ជាមួយនឹង​កំពូល​តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Paul Pogba បាន​អវត្តមាន​អស់​រយៈពេល​២​ខែ​មក​ហើយ ពេល​នេះ​មាន​របាយការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​លើក​ឡើង​ពី​ហេតុផល​ថ្មី​មួយ ដែល​កីឡាករ​រូប​នេះ​មិន​ទាន់​វិល​ត្រឡប់​ពី​ការ​សម្រាក​ព្យាបាល​របួស​នៅឡើយ ។

Loading...

កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ​ទើបតែ​បង្ហាញខ្លួន​បាន ៦​ដង​ប៉ុណ្ណោះ សម្រាប់​ក្រុម​បិសាច​ក្រហម​រដូវ​កាល​នេះ​បន្ទាប់​ពី​រង​របួស​កជើង​កាលពី​ខែកញ្ញា ។ ទោះជា​យ៉ាងណា​ក៏​ដោយ Pogba បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ នៅ​ពេល​វី​ដេ​អូ​មួយ​របស់​គាត់​លេង​បាល់បោះ ដែល​នាំ​ឱ្យ​មានការ​សន្និដ្ឋាន​ថា​គាត់​បានជា​សះស្បើយ​ហើយ​។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​មិន​ស្ថិត​នៅ​ក្នុង​ក្រុម សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម Sheffield United កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ ខណៈ​ដែល​រូបគេ​បន្ត​ការ​ស្តារ​នីតិសម្បទា​របស់​ខ្លួន​នៅ​ឯ​ទីក្រុង​ម៉ៃ​អា​មី​។ កាសែត The Sun បាន​ចុះ​ផ្សាយ​ថា Pogba អាច​នឹង​បដិសេធ​ក្នុង​ការ​លេង ឲ្យ ក្រុម Man United ហើយ​ទៅ​លេង​នៅ​ក្លិប Real Madrid​។

នៅ​ពេល​សួរ​អំពី​បញ្ហា​សុខភាព​របស់​អ្នក​ឈ្នះ​ពានរង្វាន់ FIFA World Cup ឆ្នាំ ២០១៨ លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​បាន​និយាយ​ថា​៖ «​គាត់​មិន​ទាន់​ត្រៀមខ្លួន​ដើម្បី​ហ្វឹកហាត់​ទេ​។ គាត់​មាន​តេស្ត​និង​ស្កែ​ន​ផ្សេង​ទៀត ហើយ​វា​មិន​ទាន់​ជា​សះស្បើយ​នៅឡើយ​ទេ​។​» នេះ​បើ​យោង​តាម EPSN ។

គួរ​បញ្ជាក​ផង​ដែរ​ថា Pogba គឺជា​អ្នក​នាំមុខ​គេ​របស់ United ក្នុង​ការ​រក​គ្រាប់​បាល់​នៅ​រដូវ​កាល ២០១៨/១៩ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១៦​ដង ក្នុង​ការ​បង្ហាញខ្លួន ៤៧ លើក​នៅ​គ្រប់ការ​ប្រកួត​៕