មិនធម្មតា ! លោក ឳ ប៊ុ​ន​លី ទទួល​ពាន​រង្វាន់​ដល់​ទៅ ៣ ក្នុង​កម្មវិធី Asia awards

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ មានកម្ម​វិធី​ប្រគល់​ពានរង្វាន់ Asia awards ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ នៅ​ឯ​ទីក្រុង​បាងកក​ប្រទេស​ថៃ ដែល​ក្នុង​នោះ​ក៏​មាន​វត្តមាន​លោក ឳ ប៊ុ​ន​លី ដែល​ជា​គ្រូ​ដ៏​ល្បី​នៃ​ច្បាប់​ស្រូប​ទាញ ផ្លាស់​ប្ដូរជីវិត​ទៅ​រក​ភាព​ជោគជ័យ​ផង​ដែរ ។

Loading...

ហើយ​អ្វី​ដែល​អស្ចារ្យ​នោះ គឺ​លោក​ថែម​ទាំង​ជា​អ្នកជំនួញ​ជោគជ័យ​វ័យក្មេង​ម្នាក់ ដែល​មាន​ក្រុម​ហ៊ុន​ដល់​ទៅ​បួន​នៅ​ក្នុង​ដៃ​ទៀត​ផង ហើយ​ឥឡូវនេះ លោក​ក៏​នឹង​កំពុង​ល្បី​កក្រើក​នៅ​ក្នុង​ពិភព​អន​ឡាញ​ជាមួយនឹង​ផលិតផល​ក្រុមហ៊ុន UNIVERSE របស់​លោក​ផង​ដែរ ដែល​ក្នុង​នោះ​លោក ឳ ប៊ុ​ន​លី ក៏​ទទួល​បាន​នូវ​ពានរង្វាន់​ដល់​ទៅ ៣ ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Asia awards ក្នុង​នោះ​មាន​ពាន​ជួយ​ដល់​សង្គម និង​ការ​ផ្លាស់​ប្តូរជីវិត​បែប​ផ្លូវ​កាត់​ថែម​ទៀត​ផង ហើយ​នេះ​ជា​ពាន​ដំបូង​បំផុត​របស់​ក្រុមហ៊ុន UNIVERSE ជា​ពាន​មហា​ថាមពល​ដែល​ក្រុមហ៊ុន UNIVERSE ទទួល​បាន​ត្រឹម​រយៈពេល​ដ៏​ខ្លី ។

ក្រុមហ៊ុន UNIVERSE និង​បន្ត​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​យ៉ាង​លឿន​បំផុត ដើម្បី​ឱ្យ​តំណាង​តូច​ធំ​សម្រេច និង​ដល់​គោលដៅ​រៀង​ៗ​ខ្លួន​តាម​បំណង​របស់​លោក គឺ​កាន់​ដៃ​គ្នា រួម​គ្នា​កសាង​ភាព​ស្តុកស្តម្ភ ដើម្បី​គ្រួសារ និង​ប្រទេស​ជាតិ រួម​គ្នា​មក​ផ្លាស់​ប្តូរ​ពិភពលោក គ្រាន់តែ​យើង​មាន​ឡើង សប្បាយចិត្ត​ឡើង សម្រេច​ឡើង ចិត្តល្អ​កើនឡើង ពិភពលោក​ក៏​ប្តូរ ។

ក្រៅពី​ក្រុមហ៊ុន UNIVERSE គឺ​មាន​ក្រុមហ៊ុន Central Spa ផង​ដែរ​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ស៊ី​វុ​ត្ថា ជាប់ KFC និង​មាន​សាខា ២ ផ្សេង​ទៀត​ដែល​មានឈ្មោះ​ថា Oriental Princess Spa ដែល​ជា​របស់​លោក ឳ ប៊ុ​ន​លី ផ្ទាល់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា លោក ឳ ប៊ុ​ន​លី ទើបតែ​មាន​អាយុ​៣១​ឆ្នាំ​ប៉ុណ្ណោះ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​កំពង់​គ ស្រុក​សូត្រ​និគម ខេត្តសៀមរាប ។ លោក​បានឱ្យ​ដឹង​ថា លោក​មាន​អារម្មណ៍​រំភើប​អស្ចារ្យ​ណាស់​ដោយ​មិន​នឹក​ស្មានថា​អាច​ទទួល​បាន​ពាន​ទាំង ៣ នេះ​ទេ ប៉ុន្តែ​ជា​អ្វី​ដែល​លោក​ធ្លាប់​បាន​ប៉ងប្រាថ្នា​នា​ពេល​កន្លង​មក ។ លោក ឳ ប៊ុ​ន​លី បានឱ្យ​ដឹង​ទៀត​ថា ពាន​នេះ​គឺជា​ពាន​ដែល​ជោគជ័យ​បំផុត និង​ជា​ពាន​ដែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ។

អ្វី​ដែល​រឹតតែ​ពិសេស​នោះ គឺ​សម្រាប់​ថ្ងៃ​ទី ១៥​ខែធ្នូ ខាង​មុខ​នេះ​ក្រុមហ៊ុន UNIVERSE ក៏​មាន​វគ្គ​បង្រៀន​បន្ទប់​អាថ៌​កំបាំង វគ្គ ៤ ដែល​នឹង​ធ្វើ​ឡើង​នៅ​សណ្ឋាគារ សុខា​អង្គរ​សៀមរាប ជួប​ជាមួយ​គ្រូ​នៃ​ច្បាប់​ស្រូប​ទាញ​លោក ឪ ប៊ុ​ន​លី ដែល​មាន​ដូច​ជា​៖ ដើម្បី​ពង្រឹងសមត្ថភាព​ក្នុង​ការ​លក់​លើ​អន​ឡាញ និង Off ឡាញ​, មក​ដឹង​អំពី​ភាព​ជា​អ្នកលក់​ដ៏​ពូកែ​គួប​ផ្សំ​ជាមួយនឹង​អ្វី​ទៅ​ដែល​ហៅ​ថា​ច្បាប់​ស្រូប​ទាញ​, មក​យល់​ដឹង​ពី​គន្លឹះ​ល្អ​ៗ និង​បទ​ពិសោធន៍​ពី​លោកគ្រូ​ផ្ទាល់​, មក​យល់​ដឹង​ពី​គន្លឹះ​នៃ​ភាព​ជោក​ជ័យ​លើ​អន​ឡាញ​ត្រឹមតែ​មួយ​ឆ្នាំ​គត់​, មក​យល់​ដឹង​ពី​គន្លឹះ​សាង mindset យ៉ាងណា​ឱ្យ​មាន​សុភមង្គល​ក្នុង​ជីវិត​គ្រួសារ និង ជីវិត​ផ្ទាល់ខ្លួន ព្រមទាំង​យល់​ដឹង​កាន់តែ​ច្បាស់​ពី​ឫសគល់​នៃ​ជីវិត ហើយ​អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ មក​ដាក់​គោលដៅ បង្ហាញ​ក្តី​សុបិន ចាប់​យក​ជីវិត​ថ្មី​លើ​រូបរាង​ចាស់ ពី​ក្នុង​បន្ទប់​អាថ៌​កំបាំង​ទាំងអស់​គ្នា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)