ក្លឹ​ប​អ្នកកាសែត​កម្ពុជា​បើក​សិក្ខាសាលា​ការ​អង្កេត និង​ប្រមូល​ព័ត៌មាន​ទាក់ទង​ការ​ជួញដូរ​សត្វព្រៃ

រាជធានី​ភ្នំពេញ ៖ ក្លឹ​ប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក ) បាន​បើក​សិក្ខាសាលា​ការ​អង្កេត និង​ប្រមូល​ព័ត៌មាន​ទាក់ទង​ការ​ជួញដូរ​សត្វព្រៃ ។ ក្លឹ​ប​អ្នកកាសែត​បាន​ឲ្យ​ដឹង​ថា អង្គការ​សមាគម​ន៍​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS ) ក​.​អ​.​ក នឹង​រៀបចំ​សិក្ខាសាលា​ដូច​ប្រធានបទ​ខាងលើ ក្នុង​គោលបំណង​បង្ហាញ​ដល់​អ្នក​សារព័ត៌មាន ពី​ស្ថានភាព​ទូទៅ​នៃ​ការ​ជួញដូរ​សត្វព្រៃ រួម​ទាំង​វិធានការ​ច្បាប់​និង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​សត្វព្រៃ បទ​ពិសោធន៍​របស់​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ប្រឆាំង​ការ​ជួញដូរ និង​ការ​ស៊ើបអង្កេត​ការ​ជួញដូរ​សត្វព្រៃ​នៅ​កម្ពុជា ។

សិក្ខាសាលា​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ហើយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ចូលរួម​ជា​វាគ្មិន​រួម​ជាមួយ​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​មន្ត្រី​អង្គការ​សមាគម​ន៍​អភិរក្ស​សត្វព្រៃ ដើម្បី​ផ្តល់​នូវ​ចំណេះដឹង​ទាក់ទង​ការ​ស្វែងរក​ព័ត៌មាន រួម​ទាំង​ស្ថានភាព ទូទៅ​នៃ​ការ​ជួញដូរ​សត្វព្រៃ និង​វិធានការ​ច្បាប់ បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​បទល្មើស​នៃ​ការ​ជួញដូរ​សត្វព្រៃ​នៅ​កម្ពុជា ។

ក​.​អ​.​ក ចាត់​ទុក​សិក្ខាសាលា​នេះ​មាន​សារៈសំខាន់​ណាស់ សម្រាប់​អ្នក​សារព័ត៌មាន​ទូទៅ ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ​ក្នុង​ការ​បង្កើន​សមត្ថភាព​ស្វែងរក​ព័ត៌មាន​កា​រស​សេរ​ព័ត៌មាន រាយការណ៍​ព័ត៌មាន​ទាក់ទង​ការ​ជួញដូរ​សត្វព្រៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់