ប៊ូសាន-កូរ៉េ ៖ អ្នកជំនាញខាងឧស្សាហកម្មម៉ូដល្បីជាច្រើនរូបមកពីប្រទេសកូរ៉េខាងត្បូង និងរដ្ឋជាសមាជិកអាស៊ានទាំង ១០ បានមកជួបជុំគ្នានៅឯកម្មវិធីមហោស្រពម៉ូដរួមគ្នាដ៏ធំ និងជាកម្មវិធីដ៏កម្រមួយដែលមានឈ្មោះថា «សប្តាហ៍ម៉ូតកូរ៉េ-អាស៊ាន» ឬហៅថា Korea-ASEAN Fashion Week កាលពីថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ ២០១៩ ។

មហោស្រពម៉ូដរួមគ្នារៀបចំឡើងដោយរដ្ឋាភិបាលកូរ៉េខាងត្បូង និងរដ្ឋបាលនៃទីក្រុងប៊ូសាន ដែលកម្មវិធីដ៏កម្រមួយនេះ បានផុសឡើងចំពេលនៃកិច្ច «កិច្ចប្រជុំកំពូលសាធារណរដ្ឋកូរ៉េ – អាស៊ាន ៖ ការបង្ហាញម៉ូដពិសេស» ដែលមានន័យក្នុងការជម្រុញម៉ូដទាំង១១ ប្រទេស ដើម្បីក្លាយម៉ូដរួមមួយ និងរៀបនៅ Bexco Auditorium, ទីក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង ។

អ្នករៀបចំកម្មវិធីបាននិយាយថា មហោស្រពនេះ គឺជាព្រឹត្តិការណ៍ដ៏ធំមិនធ្លាប់មានពីមុនមក ព្រោះមានការប្រមូលផ្តុំអ្នករចនាម៉ូដល្បីតំណាងប្រទេសអាស៊ាន ក៏ដូចជាប្រទេសកូរ៉េខាងត្បូង ប្រមាណ ១០.០០០ នាក់ ដែលសុទ្ធសឹងជាប្រធានសមាគមម៉ូដ នាយកប្រតិបត្តិក្រុមហ៊ុនម៉ូដ និងអ្នកទស្សនាមកពីប្រទេសកូរ៉េខាងត្បូង និងសមាជិកអាស៊ាន។ គោលបំណងនៃការរៀបចំនូវព្រឹត្តិការណ៍ដ៏កម្រនេះ គឺដើម្បីលើកកម្ពស់នូវមិត្តភាពនិងកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសជាសមាជិកអាស៊ាន នៅក្នុងវិស័យម៉ូដ ជាពិសេសដើម្បីអបអរកិច្ចប្រជុំកំពូលពិសេសកូរ៉េ-អាស៊ាន។

បន្ថែមពីលើនេះ មហោស្រពម៉ូដមួយនេះ គឺមានគោលដៅដើម្បីបង្កើតបណ្តាញសហប្រតិបត្ដិការក្នុងចំណោមអ្នកច្នៃម៉ូដ និងបង្កើតការរួមបញ្ចូលគ្នានៅក្នុងឧស្សាហកម្មម៉ូដរបស់សមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ឧស្សាហកម្មម៉ូដនៃបណ្តាប្រទេសអាស៊ាន និងប៊ូសាន និងដើម្បីផ្តល់នូវវេទិកាសម្រាប់ក្រុមហ៊ុនបង្ហាញម៉ូឌចូលរួម។ និងអ្នករចនា ដើម្បីបង្កើតទំនាក់ទំនងអាជីវកម្ម និងធ្វើការផ្លាស់ប្តូរជាមួយសមភាគីបរទេស។

បណ្តាប្រទេសដែលជារដ្ឋសមាជិកនៃសហគមន៍អាស៊ាន មានដូចជាប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបូរី ថៃ និងវៀតណាម បានបញ្ជួនអ្នកច្នៃម៉ូដល្បីៗពីប្រទេសរបស់ខ្លួនមកចូលរួមបង្ហាញនូវឈុតសម្លៀកបំពាក់នៅក្នុងព្រឹត្តិការណ៍ម៉ូដរួមគ្នានេះ ។
ត្រង់ចំណុចនេះ លោកអ្នកពិតជាចង់ដឹងថា តើអ្នកច្នៃម៉ូដខ្មែររូបណាដែលបានបង្ហាញវត្តមាននៅមហោស្រពម៉ូដដ៏ធំនៅទីក្រុងប៊ូសាន និងជាតំណាងឲ្យប្រទេសកម្ពុជានោះ?

ប្រាកដណាស់ សម្រាប់អ្នកតំណាងឲ្យប្រទេសកម្ពុជាយើងវិញ គឺអ្នកនាង ណាតាចា វ៉ាន (Natacha VAN) ដែលបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យម៉ូដនៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស លើជំនាញរចនាម៉ូដសំលៀកបំពាក់ស្ត្រី និងជាអគ្គនាយកក្រុមហ៊ុនឌីហ្សាញម៉ូដ និងកាត់ដេរសម្លៀកបំពាក់ NATACHA VAN ។ អ្នកនាង ណាតាសា វ៉ាន ជាអ្នករចនាម៉ូដសំលៀកបំពាក់ដ៏ល្បីដែលតែងតែចូលរួមកម្មវិធី Fashions នៅលើឆាកអន្តរជាតិជាច្រើន ដូចជា ទីក្រុងឡុងដ៍ ប៉ារីស អាម៉េរិក ម៉ាឡេស៊ី និង ថៃ ជាដើម។

សម្រាប់ព្រឹត្តិការណ៍ម៉ូដនៅប៊ូសាននាពេលនេះ អ្នកនាងបានឲ្យដឹងថា ម៉ូដដែលអ្នកនាងយកមកបង្ហាញជូននៅព្រឹត្តិការណ៍ម៉ូដខាងលើនេះ គឺទទួលបាននូវការជម្រុញ និងការលើកទឹកចិត្តសម្រាប់គំនិតច្នៃម៉ូដអំពីឈុតគូស្នេហ៍ផ្អែមល្អែមមួយគូដែលធ្វើដំណើរជាមួយគ្នានៅអឺរ៉ុបក្រោមទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតសម្រាប់ ។
អ្នកនាងបានឲ្យដឹងថា «ព្រឹត្តិការណ៍នេះ គឺជាគំនិតល្អមួយសម្រាប់យើង ព្រោះជាវេទិកាដ៏អស្ចារ្យសម្រាប់ប្រទេសចំនួន ១១ រួមទាំងប្រទេសកម្ពុជា ក្នុងការបង្ហាញនូវស្នាដៃនិងគំនិតច្នៃម៉ូដផ្សេងៗ» ។

និយាយអំពីសមិទ្ធផលគួរឱ្យកត់សម្គាល់របស់នាងអំពីមូលហេតុដែលនាងសមនឹងតំណាងឱ្យប្រទេសកម្ពុជា នាងក៏ត្រូវបានអញ្ជើញឱ្យទៅចូលរួមកម្មវិធី Paris ម៉ូដសប្តាហ៍ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ានសូរស័ក្តិ ឲ្យធ្វើជាតំណាងប្រទេសកម្ពុជា ក្នុងការនាំយកសម្លៀកបំពាក់ច្នៃម៉ូដកម្រិតអន្តរជាតិ ដែលជាស្នាដៃកូនខ្មែរមកចូលរួមក្នុងកម្មវិធីបង្ហាញម៉ូត «READY-TO-WEAR CATWALK SHOW» នៅក្នុងឱកាសពិព័រណ៍សម្លៀកបំពាក់ «APPAREL SOURCING PARIS 2017» ឆ្នាំ២០១៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ លើសពីនេះទៅទៀតសម្លៀកបំពាក់របស់នាងត្រូវបានពាក់ដោយតារា K-pop ដ៏ល្បីល្បាញ គឺ Tiffany Young។ ជាងនេះទៅទៀត ស្នាដៃច្នៃម៉ូដ (Collection) របស់អ្នកនាង ក៏ត្រូវបានថត និងចុះផ្សាយដោយទស្សនាវដ្តីដ៏ពេញនិយម VOUGE ផងដែរ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)




























































