អ្នក​ចាយ​ដុល្លារ​អូស្ត្រាលី​ត្រូវ​ដឹង​ពី​ហាងឆេង​ធៀប​នឹង​លុយ​ខ្មែរ

ថ្ងៃនេះ​សូម​បង្វែរ​អារម្មណ៍​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី​ក៏​ដូច​ជា អ្នក​ដែល​និយម​ចាយ​ដុល្លារ​អូស្ត្រាលី​ផង​ដែរ​ឲ្យ​ងាក​មក​តាមដាន​ហាងឆេង​ដុល្លារ​អូស្ត្រាលី​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​វិញ ​ម្តង​ថា តើ​មាន​អត្រា​យ៉ាងដូចម្តេច​ដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ។

Loading...
អេស៊ីលីដា​ទាន់​ចិត្ត ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង iOS

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឲ្យ​ដឹង​ថា​នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​នេះ គឺ​១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ ២.៧០២,៤៨ រៀល អត្រា​លក់ ២.៨០៦,៤០ រៀល ។ ទន្ទឹម​នេះ​កាលពី​ថ្ងៃ​ទី​២៧ គឺ​១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ​២.៧០៩,២៩ រៀល អត្រា​លក់ ២.៨០៤,៣៣ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ កាលពី​ថ្ងៃ​ទី​២៦ គឺ ១​ដុល្លារ​អូស្ត្រាលី​មាន​អត្រា​ទិញ ២.៧០៥,២២ រៀល អត្រា​លក់ ២.៨០០,២៥ រៀល និង​កាលពី​ថ្ងៃ​ទី​២៥ មាន​អត្រា​ទិញ ២.៧០៨,៦២ រៀល អត្រា​លក់ ២.៨០៣,៦៥ រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់