ម្តាយ​បាត់​កូនស្រី​៣​ថ្ងៃ​មិនឃើញ លុះ​ប្រទះ​ស្រាប់តែ​ផ្អើល​ឆោឡោ

323

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ម្តាយ​ម្នាក់​បាត់​កូនស្រី​៣​ថ្ងៃ​មិន​ឃើញ ​បាន​យក​បាយ និង​ម្ហូប​មក​ឱ្យ​កូនស្រី ស្រាប់តែ​ឃើញ​កូនស្រី​ដេក​បាត់បង់​ជីវិត​ឡើង​ហើម​ស្អុយ​បាត់​ទៅ​ហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែ​វិ​ច្ចិ​កា ឆ្នាំ​២០១៩ ចំណុច​ផ្ទះ​លេខ N៖Q-06 ផ្លូវ​បេតុង បុរី​រំចេក​៣ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

Loading...

ស្ត្រី​ជា​ម្តាយ​មានឈ្មោះ ហាន សុខ​នាថ អាយុ​ជាង​៤០​ឆ្នាំ មុខរបរ​កម្ម​កា​រិ​​នី​រោងចក្រ មាន​ទីលំនៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រៀបរាប់​ឲ្យ​ដឹង​ថា កូនស្រី​គាត់​ឈ្មោះ ស្រៀ​ង ល​ក្ខិ​ណា អាយុ​២៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានកូន​ប្រុស​ម្នាក់​អាយុ​៦​ឆ្នាំ រស់នៅ​ខាង​អតីត​ប្តី នៅ​ឯ​ខេត្តកំពង់ចាម និង​មានស្រុក​កំណើត​នៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

កូនស្រី​គាត់​ទើប​មក​ពី​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០១៩ ហើយ​សព្វថ្ងៃ​ធ្វើ​ជា​បុគ្គលិក​នៅ​ហាង​ហ្វូ​តូ​កូ​ពី និង​ថតរូប​នៅ​ហាង​មួយ​កន្លែង​ម្តុំ​បុរី​សែន​មនោ​រម្យ រាល់ថ្ងៃ​ស្នាក់​នៅ​តែ​ម្នាក់ឯង ។

ស្ត្រី​ជា​ម្តាយ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃអាទិត្យ ទី​២៤ ខែ​វិ​ច្ចិ​កា ឆ្នាំ​២០១៩ កូនស្រី​គាត់​បាន​ទៅ​លេង​ផ្ទះ​របស់​គាត់​នៅ​ឯ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ លុះ​នៅ​ពេល​ល្ងាច​ថ្ងៃ​ដដែល​កូនស្រី​បាន​ត្រឡប់​មក​ផ្ទះ​កើតហេតុ​នៅ​បុរី​រំចេក​៣ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល​វិញ​ក៏​មិន​បាន​ទាក់ទង​រហូត​ទៅ ។

លុះដល់​យប់​ថ្ងៃ​ទី​២៧ ខែ​វិ​ច្ចិ​កា ឆ្នាំ​២០១៩ វេលា​ម៉ោង​៧​និង​១០​នាទី​យប់ រូប​គាត់​ជា​ម្តាយ​បាន​ធ្វើ​ម្ហូប​ថា​នឹង​យក​ទៅ​ឱ្យ​កូនស្រី លុះ​មក​ដល់​មុខ​ផ្ទះ​ដោយ​ទ្វារ​ជាប់​សោ ភ្លើង​មិន​បើក​ងងឹត ក៏​អើត​មើលឃើញ​ដេញ​នៅ​ជាន់​ក្រោម​ផ្ទាល់​ដី​ហៅ​មិន​ព្រម​ងើប និង​ឆ្លើយក៏​ឱ្យ​អ្នក​ជិតខាង​ជួយ​មើល និង​បញ្ចាំង​ភ្លើង​មើលឃើញ​​ក៏​ផ្អើល​ឆោឡោតែ​កូន​បាន​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ។

ក្រោយ​ពី​ដឹង​រឿង​នេះ​ភ្លាម​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​អាជ្ញាធរ និង​នគរបាល​មូលដ្ឋាន​ចុះ​មើល​កន្លែង​កើតហេតុ និង​បាន​រាយការណ៍​បន្ត​ជូន​ផ្នែក​ជំនាញ​រង​ចាំ​មក​ពិនិត្យ​កោសល្យវិច័យ​ថា បាត់បង់​ជីវិត​ដោយសារ​អ្វី​ឱ្យ​ពិតប្រាកដ ។

បើ​តាម​សម្តី​របស់​ស្ត្រី​ជា​ម្តាយ​បាន​និយាយ​ទាំង​ទឹកភ្នែក​ថា កូន​គាត់​អាច​សម្លាប់​ខ្លួនឯង ច្រើន​ជាង​ករណី​ឃាតកម្ម​ព្រោះថា សោរ​ទ្វារផ្ទះ​ទាំងអស់​គឺ​ចាក់សោ​ពី​ខាងក្នុង​ទាំង​អស់ហើយ​កូនស្រី​គាត់​ខាងលើ​ដោយ​មាន​ជំងឺផ្លូវចិត្ត​ថប់ដង្ហើម​ស្ទើរ​ស្លាប់​ម្តង​ៗ​ហើយ​តែងតែ​យក​ថ្នាំ​រំងាប់​អារម្មណ៍​មក​លេប​ជា​ញឹកញាប់ ។

បន្ទាប់​ពី​ជំនាញ​ពិនិត្យ​កោសល្យវិច័យ​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​សមត្ថកិច្ច អាជ្ញា​ភូមិ​បាន​វាយ​ទម្លុះ​ទ្វារ​ពិ​ដាន​ខាងលើ​ចូល​ចាក់សោ ហើយ​បាន​ពិនិត្យ​ឃើញ​មាន​សភាព​ស្អុយរលួយ និង​មាន​ថ្នាំ​នៅ​ក្បែរ​ខ្លួន ហើយ​មានការ​សង្ស័យ​ជន​រង​គ្រោះ​ខាងលើ​បាន​លេបថ្នាំ​សម្លាប់​ខ្លួនឯង ។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្ដិ៍ និង​ផ្នែក​ជំនាញ​ធ្វើ​លិខិត​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

កែសម្រួល​ដោយ ៖ សំណាង