ការ​រចនា​ម៉ូ​ដ​កំប៉ុង​ថ្មី​របស់ ស្រា​បៀរ​កម្ពុជា ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង​ដែល​គ្រប់​គ្នា​ចង់​ដឹង​បំផុត

បើ​តាម​ការ​ឆ្លើយ​តប​ខម​មិន​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់​ស្រា​បៀរ​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ បានឱ្យ​ដឹង​យ៉ាង​ពិតប្រាកដ​ហើយ​ថា រូប Profile នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ពិតជា​រូប​ម៉ាក​សញ្ញា​ថ្មី​នៃ ស្រា​បៀរ​កម្ពុជា ពិតមែន ។

Loading...

នេះ​គ្រាន់តែ​ជា​តម្រុយ​ខ្លះ​ៗ​នៃ​ការ​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​របស់ ស្រា​បៀរ​កម្ពុជា តែ​ប៉ុណ្ណោះ ដោយ​ឡែក​​ចំពោះ​ការ​ផ្លាស់​ប្តូ​ការ​រចនា​រូបភាព​លើ​កំប៉ុង​ថ្មី​យ៉ាងណា​នោះ នៅ​មិន​ទាន់​បាន​បង្ហាញ​ឱ្យ​ជាក់ច្បាស់​នៅឡើយ ។

បើ​តាម​វី​ដេ​អូ​ខ្លី ១៤ វិនាទី ដែល​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្រា​បៀរ​កម្ពុជា ដូច​គ្នា​នោះ សាធា​រណជន​អាច​កត់សម្គាល់​បាន​ខ្លះ​ៗ​ពី​រូបរាង​ថ្មី​របស់ ស្រា​បៀរ​កម្ពុជា ប្រហែល ៤០​ភាគរយ​ប៉ុណ្ណោះ ។

ហើយ​ក្នុង​វី​ដេ​អូ​ដដែល​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី ០៣ ខែធ្នូ ឆ្នាំ ២០១៩ ឆាប់​ៗ​នេះ​អាច​នឹង​មានការ​ចេញផ្សាយ​អំពី​រូបរាង​រចនា​ថ្មី​របស់​ខ្លួន​ក៏​អាច​ថា​បាន ។ ដូច្នេះ​សូម​រង់ចាំ​តាមដាន​អំពី​ការ​ប្រែប្រួល​រូបរាង​របស់ ស្រា​បៀរ​កម្ពុជា ទាំងអស់​គ្នា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)