ទីបំផុត​អំពើ​កាចរបស់​ហ៊ី​ត្លែរ​មិន​អាច​ឈ្នះ​អំពើ​ល្អ

កន្លង​មក​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សលោក មិន​ដែល​មាន​ឧក្រិដ្ឋកម្ម​គួរ​អោយ​រន្ធត់ និង​មាន​ទំហំ​ធំធេង​បែប​នេះ​ទេ ។ ជា​រួម​ប្រជាជន​អា​ល្លឺ​ម៉​ង់​ធ្វើ​ជា​មិនដឹងមិនឮ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុង​ជំរំ​ប្រមូលផ្តុំ​ទាំង​អស់នោះ ។ ពួក​គេ​ក៏​ធ្វើ​មិនដឹងមិនឮ​ពី​រឿង​ដែល​ហ៊ី​ត្លែរ​ឆក់យកជីវិត​ជនជាតិ​អា​ល្លឺ​ម៉​ង់​មិនមែន​ជនជាតិ​ជ្វី​ហ្វ​រាប់​ពាន់​នាក់​ទៀត ដោយ​គ្រាន់តែ​គ្នា​ជា​មនុស្ស​វិកលចរិត ឬ​ក៏​ជា​មនុស្សចាស់​ប៉ុណ្ណោះ​ ។​ ផ្ទុយ​ទៅ​វិញ​ប្រជាជន​អា​ល្លឺ​ម៉​ង់​មានការ​ស្ងប់​ស្ងែ​ង​ដោយសារ​ជ័យ​ជំនះ​ដ៏​អស្ចារ្យ​របស់​មេដឹកនាំ​ខ្លួន​នៅ​លើ​សមរភូមិ​ទៅ​វិញ ។

ទីបំផុត​អំពើ​កាចរបស់​ហ៊ី​ត្លែរ​មិន​អាច​ឈ្នះ​អំពើ​ល្អ

ក៏​ប៉ុន្តែ​សង្គ្រាម​បាន​ចាប់ផ្តើម​ប្រែប្រួល​បន្តិច​ម្តង​ៗ​ធ្វើ​អោយ​អា​ល្លឺ​ម៉​ង់​ចាញ់​ប្រៀប​នៅ​សមរភូមិ​។​ដល់​ចុងឆ្នាំ​១៩៤២​អាណាចក្រ​របស់​ហ៊ី​ត្លែរ​ដែល​គាត់​គិត​ថា​អាច​គង់វង្ស​រហូត​ដល់​១០០០​ឆ្នាំ បាន​ចាប់ផ្តើម​លេច​ចេញ​សញ្ញា​បែកបាក់​យុ​ន្ធ​នា​ការ​របស់​ពួក​ណា​ស៊ី​ដើម្បី កាន់កាប់​ប្រទេស​រុ​ស្ស៊ី ត្រូវ​គាំងដំណើរ​នៅ​មុខ​ច្រកចូល​ទីក្រុង​មូ​ស្គូ ។ នៅ​មហាសមុទ្រប៉ា​ស៊ី​ហ្វិ​ក​ឯណោះ​វិញ យន្តហោះ​ជប៉ុន​បាន​ទៅ​ទម្លាក់​គ្រាប់បែក​នៅ​កំពង់​ផែ​ភៀ​ល​ហា​ប័​រកោះ​ហា​វ៉ៃ​ដោយ​ជំរុញ​អោយ​សហរដ្ឋអាមេរិក​ចូល​ធ្វើសង្គ្រាម​ប្រឆាំង​នឹង​សម្ព័ន្ធមិត្ត​(​អា​ល្លឺ​ម៉​ង់ អ៊ី​តា​លី ជប៉ុន​) ។

មិនយូរ​ប៉ុន្មាន​កងទ័ព​អា​មេ​រិ​កបាន​មក​ដល់​អាហ្វ្រិក ហើយ​ចាប់ផ្តើម​ធ្វើ​ដំណើរ​មក​ទិស​ខាងជើង​ឆ្លងកាត់​អ៊ី​តា​លី ។ ចំណែក​នៅ​ប្រទេស​រុ​ស្ស៊ី​វិញ កង​ទ័ង​អា​ល្លឺ​ម៉​ង់​ទទួល​បរាជ័យ មួយ​ហើយ​មួយទៀត និងបាត់បង់ជីវិត​រាប់រយ​ពាន់​នាក់ ។ ដល់​ខែមិថុនា ១៩៤៤ កងទ័ព​ពួក​សម្ព័ន្ធមិត្ត​បាន​សំរុកចូល​ប្រទេស​បារាំង ហើយ​ចាប់ផ្តើម​វ៉ៃ​សំដៅ​ទៅ​ព្រំប្រទល់​ប្រទេស​អា​ល្លឺ​ម៉​ង់វិញ ។ យន្តហោះ​អង់គ្លេស​និង​អា​មេ​រិ​កបាន​ទម្លាក់​គ្រាប់បែក​ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​លើ​ទីក្រុង​នានា​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​ធ្វើ​អោយបាត់បង់ជីវិត​មនុស្ស និង​ខ្ទេចខ្ទី​តំបន់​ជា​ច្រើន ។ មក​ដល់​ពេល​នេះ អា​ល្លឺ​ម៉​ង់​ត្រូវ​ចាញ់ហើយ​ដោយនៅ​រង់​ចាំតែ​ពេលវេលា​ប៉ុណ្ណោះ ។ ប៉ុន្តែ​ហ៊ី​ត្លែរ​នៅ​តែ​មិន​ព្រម​ចុះចាញ់​ទៀត​។​

មាន​ឧត្តមសេនីយ៍​ខ្លះ​របស់​ហ៊ី​ត្លែរ ចង់​ធ្វើឲ្យ​ហ៊ី​ត្លែរបាត់បង់ជីវិត តែ​ហ៊ី​ត្លែរនៅតែមានជីវិត ។ ហ៊ី​ត្លែរ​ក៏​បញ្ជា​អោយ​គេ​ចាប់​ពួក​ឧត្តមសេនីយ៍​ទាំងនោះ​ទៅធ្វើឲ្យបាត់បង់ជីវិត​ដោយ​ព្យួរ​ក​អ្នក​ទាំងនោះ​នឹង​ខ្សែ​ព្យ៉ា​ណូ ហើយ​អោយ​គេ​ថត​ភាពយន្ត​ថែម​ទៀត ។​ហ៊ី​ត្លែរ​ពេញចិត្ត​យក​ភាពយន្ត​នោះ​មក​មើល​ជា​រឿយ​ៗ ។
ហ៊ីត្លែរធ្វើឲ្យខ្លួនឯងបាត់បង់ជីវិត ​និង​ផ្តាំ​ឲ្យ​គេ​កំទេចគាត់

ពេល​កងទ័ព​របស់​សត្រូវ​កាន់តែ​ឡោម​ព័ទ្ធ​ជិត​ដល់​ខ្លួន​ហើយ​សុខភាព​របស់​ហ៊ី​ត្លែរ​ក៏​ចាប់ផ្តើម​មាន​បញ្ហា​ ។ ហ៊ី​ត្លែរ​ត្រូវ​លេបថ្នាំ​ងងុយដេក​គ្រប់​ប្រភេទ តែ​នៅ​តែ​ដេក​មិន​លក់ ។ ចំណែកឯ​ដៃ​គាត់​ឡើង​ញ័រ ហើយ​មុខ​ក៏​កន្ត្រាក់​សរសៃ​ទៀត ។ ពេល​កាន់តែ​ខ្សោយ​យ៉ាងនេះ​ហ៊ី​ត្លែរ​ក៏​ប្រើ​អាភៀន និង​ថ្នាំ​ញៀន​ឯទៀត​យ៉ាងច្រើន ។ នៅ​ទឹក​ចុង​ក្រោយ គឺ​នៅ​ដំណាច់​ខែមេសា ១៩៤៥ ហ៊ី​ត្លែរ​ដឹង​ច្បាស់​ថា​អា​ល្លឺ​ម៉​ង់ មិន​អាច​ឈ្នះ​បាន​ទេ ។ ហ៊ី​ត្លែរ​យល់​ឃើញ​ថា​ ប្រជាជន​អា​ល្លឺ​ម៉​ង់ ដែល​ខ្លួន​ស្រលាញ់​ជាង​ជីវិត របស់​ខ្លួន​នោះ​គឺជា​ប្រជាជន​ទន់ខ្សោយ មិន​សក្តិ​សម​នឹង​អា​ដុល​ហ្វ៍​ហ៊ី​ត្លែរ​ឡើយ ។ ដូច្នោះ បើសិនជា​អា​ល្លឺ​ម៉​ង់​ត្រូវ​បាត់បង់ជីវិតមែន គឺ​មិន​ត្រូវ​ទុក​អ្វី​អោយ​នៅ​សល់​សំរាប់​ពួក​វា​លុក​ចូល​មក
ទេ ។ ហ៊ី​ត្លែរ​បាន​បញ្ជា​អោយ​គេ​កំទេច​រោងចក្រ​អា​ល្លឺ​ម៉​ង់ កំទេច​មន្ទីរពេទ្យ កសិដ្ឋាន ព្រះ​វិហារ វិមាន ព្រមទាំង​វត្ថុ​មាន​តំលៃ​ទាំងអស់​។​ហើយ​គាត់​អោយ​គេ​បំពុល​ទឹកថែម​ទៀត ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕

បញ្ជាក់ ៖ នេះវគ្គទី១ អាដុលហ្វ៍ ហ៊ីត្លែរ មេដឹកនាំ​ដ៏​មហា​វិនាសកម្ម​ក្នុង​ពិភពលោក ពលោក

វគ្គទី២ ហ៊ី​ត្លែរ​ប្រឈម​នឹង​ជីវិត​យុវវ័យ​ដ៏​វេទនា

វគ្គទី៣ ហ៊ីត្លែរ​ប្រកាន់​យក​ស្ទីល​ដឹកនាំ​ដែកថែប

វគ្គទី៤ ឱកាស​នាំ​អោយ​ហ៊ី​ត្លែរ​ក្លាយជា​មេដឹកនាំ​អា​ល្លឺ​ម៉​ង់

វគ្គទី៥ ហ៊ី​ត្លែរ​លេង​សន្លឹក​បៀរ​វិបត្តិ​សេដ្ឋកិច្ច​ដើម្បី​អំណាច

វគ្គទី៦ ហ៊ី​ត្លែរ​ចាប់ផ្តើម​ក្លាយជា​មេ​ដឹក​នាម​ផ្តាច់​ការ

វគ្គទី៧ ហ៊ី​ត្លែរ​ចាប់ផ្តើម​ផែនការ​ឈ្លានពាន​អឺរ៉ុប

វគ្គទី៨ ហ៊ី​ត្លែរមិនលើកលែងសូម្បីតែម្តាយ និងកូនក្មេងតូចៗ