រាជធានីភ្នំពេញ ៖ អគ្គិសនីកម្ពុជា ប្រកាសការផ្អាកចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩នេះ ដើម្បីអនុវត្តការងារជួសជុលផ្លាស់ប្តូរតម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញ ដែលបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឱ្យដឹងថា ទីតាំងដែលត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីក្នុងរយៈពេលខ្លីចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង១៧:០០ នាថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០១៩នេះ មានដូចជា ៖
ក្នុងសង្កាត់ជើងឯក សង្កាត់ស្វាយប៉ាក់ សង្កាត់ព្រែកព្នៅ សង្កាត់ក្រាំងធ្នង់ សង្កាត់គោកឃ្លាង សង្កាត់សែនសុខ សង្កាត់គោករកា សង្កាត់កាកាបទី១ សង្កាត់កាកាបទី២ សង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម សង្កាត់កំបូល សង្កាត់ស្នោរ និងតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅក្នុងសង្កាត់និរោធ សង្កាត់វាលស្បូវ ។

ចំណែកនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១៧:០០មានដូចជា សង្កាត់វត្តភ្នំ សង្កាត់ជើងឯង សង្កាត់ព្រែកឯង សង្កាត់ចាក់អង្រែលើ សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់ក្រាំងធ្នង់ សង្កាត់ចោមចៅទី១
សង្កាត់ចោមចៅទី៣ សង្កាត់កាកាបទី១ សង្កាត់កាកាបទី២ សង្កាត់ត្រពាំងក្រសាំង សង្កាត់សំរោងក្រោម សង្កាត់កំបូល សង្កាត់ស្នោរ ខណ្ឌកំបូល សង្កាត់ក្បាលកោះ និងក្នុងស្រុកកៀនស្វាយ ស្រុកលើកដែក ខេត្តកណ្តាល។
រីឯនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១៧:០០ នៅក្នុងសង្កាត់ជ័យជំនះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ សង្កាត់ព្រៃ.ស សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ និងសង្កាត់កន្ទោក ។

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង១៧:០០ និងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅក្នុងសង្កាត់វត្តភ្នំ សង្កាត់ព្រែកព្នៅ សង្កាត់ជ្រោយចង្វារ សង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ សង្កាត់ស្វាយប៉ាក សង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ សង្កាត់គោកឃ្លាង សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់ដង្កោ សង្កាត់ព្រៃ.ស សង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ។
ដូច្នេះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់ផ្គត់ផ្គង់ខាងលើមេត្តាយោគយល់ និងអធ្យាស្រ័យចំពោះការផ្តាច់ចរន្ដអគ្គិសនីនេះ៕ (កែសម្រួលដោយ ៖ បុប្ផា)

