សូម​អញ្ជើញ​ម្ចាស់ឡានចូលខ្លួន​សារភាព​កំហុស​​ជា​បន្ទាន់

494

ខេត្ត​កណ្តាល ​៖ បើ​តាម​របាយ​ការ​ណ៍របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ដែល​ទទួល​បាន​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា នេះ នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ម្នាក់ បាន​បាក់ជើង​ទាំង​សងខាង​និង​រង​របួស​ក្បាល ខណ​:​ពេល​កំពុង​បំពេញភារកិច្ច​សម្រួល​ចរាចរណ៍​លើ​ដងផ្លូវ ដែល​គ្រោះថ្នាក់​នេះ​កើតឡើងនៅ​វេលា​ម៉ោង០៨យប់​ថ្ងៃ​ទី​២៧ ​វិច្ឆិកា ​នៅ​ចំណុច​ស្តុ​ប​ព្រែក​ហូរ​ ។

Loading...

ប្រភពបន្តថា ករណីនេះ គឺបង្ក​ឡើង​ដោយ​ម្ចាស់​រថយន្ត​Tacoma ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2S-​3669 បាន​ល្មើស​បំពាន​មិន​ស្តាប់​ការ​បញ្ជា​របស់​នគរបាល​ចរាចរណ៍​ ដែល​មានឈ្មោះ​អ​.​ឯក ទូច សៅ​ហេង ឱ្យអែប​ខាង ។ មិនតែប៉ុណ្ណោះ​ ថែម​ទាំង​បើក​បំ​បុក​បណ្តាលឱ្យប៉ើង​នគរបាល​ចរាចរណ៍​ខ្ទាត​៥​ម៉ែត្រ រួច​បាន​ថែម​ល្បឿន​បើក​រត់គេច​ទៀត ។ យ៉ាងណាមិញ ​ដោយ​មានការ​សហការ​ល្អ​របស់​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​បាន​រថយន្ត​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ម្ចាស់​រថយន្ត​បាន​រត់គេច​ចេញ​បាត់​ទៅ​ហើយ​ ។

យើង​សង្ឃឹមថា​ ទោះ​ម្ចាស់​រថយន្តរ​ត់ទៅ​ដល់​ទីណា​ក៏​មិន​រួច​ផុត​ពី​សំណាញ់​សមត្ថកិច្ច​ឡើយ សូម​អញ្ជើញ​ម្ចាស់​រថយន្ត​ចូលខ្លួន​សារភាព​កំហុស​ជា​បន្ទាន់ យើង​ជឿ​ថា​លោក​អាច​ស្គាល់​ពី​សមត្ថភាព​របស់​មន្ត្រី​នគរបាល​ខេត្តកណ្តាល​រួច​ហើយ ។

យើងខ្ញុំ​ទាំងអស់​គ្នា​ ជា​មន្ត្រី​រួម​អាជីព​ជាមួយ​លោក​អនុ​.​ឯក ទូច សៅ​ហេង សូម​ចូលរួម​សោកស្តាយ​ដែល​ត្រូវ​ជនពាល​អវិជ្ជា​ប្រមាថ​ដល់​ជីវិត​ក្នុង​ពេល​បំពេញបេសកកម្ម​បែប​នេះ យើងខ្ញុំ​សូម​ចូលរួម​រំលែក​នៅ​ទុក្ខ​ដ៏​ធ្ងន់ធ្ងរ​នេះ​ផង ។