មិនធម្មតា ! អង្គរក្ស​របស់ Ronaldo គឺជា​អតីត​ជើង​ខ្លាំង​ប្រដាល់​ក្នុង​ទ្រុង

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា សមាជិក​សំខាន់​នៃ​ក្រុម​សន្តិសុខ​ផ្ទាល់ខ្លួន​របស់ Cristiano Ronaldo គឺជា​អតីត​អ្នក​ប្រយុទ្ធ​ក្បាច់​ប្រដាល់​ចម្រុះ​ដែល​មាន​កំណត់​ត្រា ៧-២ ។

Loading...

លោក Goncalo Salgado មាន​កម្ពស់​ជិត​២​ម៉ែត្រ ទម្ងន់​ជាង​១៤០​គីឡូក្រាម និង ធ្លាប់​ស្ថិត​នៅ​ក្នុង​លំដាប់​កីឡាករ​ទម្ងន់​ធ្ងន់ ពេល​ធ្វើ​ជា​កីឡាករ​ប្រដាល់​ដាក់​ទ្រុង​។ គាត់​បាន​ឈ្នះ​ការ​ប្រកួត ៥​លើក​ដំបូង​របស់​គាត់​មុន​ពេល​រង​បរាជ័យ​ជា​លើក​ទី​១ ដោយ​ដៃ​របស់ Zilong Zhao ក្នុង​ព្រឹត្តិការណ៍ X- Impact World Cup ឆ្នាំ​២០០៧ ។

បន្ទាប់​មក Salgado ទទួល​បាន​ជ័យ​ជំនះ​លើ​ការ​ឈ្នះ​ម្តងទៀត​លើ Frederic Sinistra និង Akim Asinine ប៉ុន្តែ​បាន​បញ្ចប់​អាជីព​របស់​គាត់​ក្នុង​ការ​បរាជ័យ​ក្រោម​ស្នាដៃ Arsen Abdulkerimov ក្នុង​កម្មវិធី M-1 Global កាលពី​ឆ្នាំ​២០១១ ។

បន្ទាប់​ពី​ប្រកួតប្រជែង​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី កូរ៉េ​ខាងត្បូង ប៊ែ​ល​ហ្សិ​ក និង​ស្វី​ស Salgado បាន​សម្រេចចិត្ត​ឈប់​ពី​ការ​ប្រកួត​នៅ​ឆ្នាំ ២០១៤ បន្ទាប់​ពី​ការ​ប្រកួត​ជាមួយ Michael Mendes ត្រូវ​បាន​លុប​ចោល​។ គេ​ក៏​បាន​ផ្លាស់​ទៅ​ធ្វើ​ការងារ​ជា​សន្តិសុខ​ឯកជន ហើយ​ចាប់ផ្តើម​អមដំណើរ Ronaldo ក្នុង​ព្រឹត្តិការណ៍​ផ្សេង​ៗ​ជា​អង្គរក្ស​របស់​គាត់​។

គាត់​បាន​នៅ​លើ​ទីលាន​ជាមួយ CR7 បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League ឆ្នាំ​២០១៨ នៅ​ទីក្រុង Kiev ក៏​ដូច​ជា​ថ្ងៃ​ឈប់​សម្រាក​និង​មុខងារ​ផ្សេង​ៗ​។ ក្រៅពី​នេះ គាត់​ក៏​តាម Ronaldo នៅ​ពេល​ជួប​ជាមួយ​តារា UFC Conor McGregor នៅ​ឯ​មូលដ្ឋាន​ហ្វឹកហាត់​របស់​គាត់​នៅ​សហរដ្ឋអាមេរិក​។ គាត់​តែងតែ​បង្ហាញ​ការ​គាំទ្រ​ដល់ Ronaldo នៅ​លើ​ទំព័រ Instagram របស់​គាត់ ហើយ​គាត់​រីករាយ​ក្នុង​ការ​មើល​ការពារ​តារា​ឆ្នើម​របស់ Juventus ណាស់ ៕

ប្រភព ៖ sportbible , កែសម្រួល​ដោយ ៖ សំណាង