ឆេះ​​បឹង​ហ្គា​ឡូ​ផ្អើល​ឆោឡោ​ទាំង​យប់​ព្រោះតែ​កន្ទុយបារី

ក្រុងព្រះសីហនុ ៖ មាន​អគ្គី​ភ័យ​ឆាបឆេះ​បន្ទប់​បឹង​ហ្គា​ឡូ​ទុក​ចោល​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​នៅ​ពីក្រោយ​ផ្ទះសំណាក់ បូ​ទិ​ក​រីករាយ នៅ​វេលា​ម៉ោង​០៣​និង​១០​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​៦ (​អូរ​ត្រេះ​២) សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។

Loading...

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចម្រុះ​មាន​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល​ចេញ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ។

សមត្ថកិច្ច​បញ្ជាក់​ថា អគ្គី​ភ័យ​នេះ​បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ ​បឹង​ហ្គា​ឡូ​ ​ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ​ដែល​ទុក​ចោល​ពុំ​មាន​មនុស្ស​ស្នាក់​នៅ​ចំនួន​០៧​បន្ទប់ មូលហេតុ​ដោយសារ​មាន​ជនអនាមិក​បោះ​កន្ទុយបារី​លើ​គំនរ​សម្រាម​ក្បែរ​បឹង​កា​ឡូ​នោះ​រួច​ក៏​ឆាបឆេះ​រាលដាល​ដល់​បន្ទប់​បឹង​ហ្គា​ឡូ​ និង​ពុំ​មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ ៕

កែសម្រួល​ដោយ ៖ សំណាង