ចូលបង្ក្រាបទីតាំងកាត់តនិងដំឡើងឡាន​ខុស​លក្ខណៈបច្ចេកទេស

196

ខេត្តកណ្តាល ៖ សមត្ថកិច្ច​នគរបាល​ខេត្តសហការ​ជាមួយ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ កាលពី​វេលាម៉ោង​ប្រមាណ​
១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា​ កន្លង​ទៅ បាន​បង្ក្រាប​ទីតាំង​កាត់ត​និង​ដំឡើង​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ព្រែក​ជ្រៅ ឃុំ​រកា​កោង​ទី​២ ស្រុកមុខកំពូល ។

Loading...

មន្ត្រី​នគរបាល​ខេត្ត បាន​ប្រាប់​បណ្តាញ​ព័​ត៌មាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​ដោយ​នគរបាល​ការិ​យា​ល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសហការ​ជាមួយ​កម្លាំង​សាខា​គយ​និង​រដ្ឋាករ​ខេត្ដកណ្ដាល នគរ​បាល​ស្រុក​មុខកំពូល នគរបាល​ប៉ុស្តិ៍​និង​អាជ្ញាធរ​ភូមិ-ឃុំ ។

នៅ​ទីតាំង​កែ​ច្នៃ​រថយន្ត​ខុសច្បាប់​នេះ សមត្ថកិច្ច​រក​ឃើញ​មាន​រថយន្ត​៤​គ្រឿង​កំពុង​នៅ​ក្នុង​យានដ្ឋាន ប៉ុន្តែ​មាន​១​គ្រឿង​ស្របច្បាប់​ត្រឹមត្រូវ ឯ​៣​គ្រឿង​ទៀត​ជា​ប្រភេទ​រថយន្ត​កែ​ច្នៃ​ខុសច្បាប់​។ ម្ចាស់​ទីតាំង​នេះ មិន​បាន​ចេញ​មុខ​ប្រឈម​នឹង​សមត្ថកិច្ច​ទេ ដោយ​គេ​ឲ្យ​តំណាង​ម្នាក់​ឈ្មោះ អឹង ស៊ុ​ង​ឆាយ អាយុ​២៥​ឆ្នាំ ជា​អ្នក​ចេញ​មុខ​ជំនួស ។

យោង​តាម​នីតិវិធី ម្ចាស់​ទីតាំង​កែ​ច្នៃ​រថយន្ត​ខុសច្បាប់​នេះ នឹង​ត្រូវ​រង​ការ​ពិន័យ​ដោយ​ការ​បង់ពន្ធ​លើ​សម្ភារ​នៃ​គ្រឿង​បង្គុំ​រថយន្ត ដែល​មាន​តម្លៃ​គុណ​នឹង​៣​នៃ​តម្លៃ​នាំ​ចូល ។ ម្ចាស់​ទីតាំង​ក៏​នឹង​ត្រូវ​រង​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ផង​ដែរ ហើយ​បើសិនជា​មិន​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​តុលាការ​ទេ​នោះ​តុលាការ​នឹង​មាន​វិធានការ​ឃាត់ខ្លួន​អនុវត្ត​តាម​នីតិវិធី ។

នៅ​ក្នុង​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​មាន ៖ ១-​រថយន្ត​ទេសចរណ៍​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដពណ៌​ស ចង្កូត​ឆ្វេង សេ​៊​រី​ឆ្នាំ​២០០៧ ជា​រថយន្តកាត់ត ។ ២-​រថយន្ត​ទេសចរណ៍​ម៉ាក​ឡិច​សុ​ី​ស RX ៣៣០ ពណ៌​ទឹក​ប៊ិក ចង្កូត​ឆ្វេង ស៊េរី​ឆ្នាំ​២០០៤ ជា​រថយន្ត​កាត់ត ។ ៣-​រថយន្ត​ទេសចរណ៍​ម៉ាក​ឡិច​សុ​ី​ស NX​២០០t ពណ៌​ស ចង្កូត​ឆ្វេង ស៊េរី​ឆ្នាំ​២០១៧ មិន​មាន​ឯកសារ ។ ចំពោះ​វត្ថុ​តាង​រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​សាខា​គយ​និង​រដ្ឋាករ​ខេត្ត ដើម្បី​អនុវត្ត​តាម​នីតិវិធី ចំណែក​ទីតាំង​ខាងលើ​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន ។

ក្នុង​ឆ្នាំ​២០១៩​នេះ ក្នុង​ទឹកដី​ខេត្តកណ្ដាល​បាន​ចុះ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​រថយន្ត​ខុសច្បាប់​ចំនួន​២​ករណី ពោល​គឺ​១​ករណី ចុះ​បង្ក្រាប​កាលពី​ថ្ងៃ​ទី៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លង​ទៅ ដោយ​មន្ត្រី​សា ខា​គយ​និង​រដ្ឋាករ​ខេត្ត សហការ​ជាមួយ​កង​រាជអាវុធហត្ថ​ស្រុក​ខ្សាច់កណ្តាល និង​មេឃុំ​វិហារ​សួគ៌ ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​របស់​លោកសូ សុវិទ្យា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ធ្វើការ​បង្ក្រាប​ទីតាំង​កែ​ច្នៃ​រថ
យន្ត​ខុសច្បាប់​ចំនួន​៣​ទីតាំង នៅ​ក្នុង​ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្តាល ។

រីឯ​ករណី​១​ទៀត បង្ក្រាប​កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ភូមិ​ដំណាក់​កកោះ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ។ អ្នករក​សុ​ី​គួ​ក​ជេ​រថយន្ត​ម្នាក់​និយាយ​ថា រថយន្ត​ទំនើប​ៗ​ដែល​ភាគច្រើន​ពាក់​ផ្លា​ក​លេខ «​ខ​.​ម​» ច្រើន​តែ​ជា​រថយន្ត​កាត់ត ៕​