ប្រជុំជនផ្សារវាលរេញ និង​ប្រជុំជនផ្សារ​ស្មាច់ដែង ប្រជា​ពលរដ្ឋ​ឱ្យពិន្ទុ១០ទល់សូន្យ

100

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ប្រៀបធៀប​ពី​ចំណាត់ការ​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ពាក់ព័ន្ធ​នឹង​ការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ទីប្រជុំជន​ផ្សារ​វាល​រេញ និង​ទីប្រជុំជន​ផ្សារ​ស្មាច់​ដែង ដែល​ពល​បច្ចុប្បន្ន​នៅ​មុខ​ទីប្រជុំជន​ផ្សារ​វាល​រេញ​ហាក់​មាន​ភាព​ទូលាយ​មិន​មានការ​កកស្ទះ​ចរាច​ណ៍ ក្នុង​នោះ​រាប់​ទាំង​ការ​លក់ដូរ​មុខ​ផ្សារ​តាម​ចំណី​ផ្លូវជាតិ ដែល​វា​ខុសស្រឡះ​ពី​ទីប្រជុំជន​ផ្សារ​ស្មាច់​ដែង ដែល​ការ​លក់​នៅ​បន្ត​ប្រើប្រាស់​លើ​ចំណី​ផ្លូវជាតិ​នៅឡើយ រហូត​មានការ​កកស្ទះ​ចរាចរណ៍​ទៀត​ផង ។

Loading...

ពាក់ព័ន្ធ​នឹង​​បញ្ហា​ខាងលើ​នេះ លោក​សរ កក្កដា អភិបាលស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា ចំពោះ​ផ្សារ​ទាំង​ពីរ​ខា​លើ រដ្ឋបាល​ស្រុក​នៅ​បន្ត​ចុះ​ធ្វើ​សណ្តាប់ធ្នាប់​ជា​ប្រចាំ ហើយ​សម្រាប់​ទីប្រជុំជន​ផ្សារ​វាល​រេញ ប្រជាពលរដ្ឋ និង​អាជីវករ​មានការ​យល់យោគ និង​សហការ​ល្អ​ជាមួយ​រដ្ឋបាល​ស្រុក ក្នុង​នោះ​មាន​ទាំង​រថយន្ត​តាក់ស៊ី​ផង​ដែរ ធ្វើ​អោយ​សណ្តាប់ធ្នាប់​នៅ​ប្រជុំជន​នោះ​មាន​សណ្តាប់ធ្នាប់​ល្អ ។

លោក​អភិបាលស្រុក​ព្រៃ​នប់​បាន​បន្ត​ថា ដោយឡែក​សម្រាប់​ទីប្រជុំជន​ស្រុក​ស្មាច់​ដែង ក្នុង​ឃុំ​រាម រដ្ឋបាល​ស្រុក​ក៏​កំពុង​បន្ត​ចុះ​រៀបចំ​ជា​ប្រចាំ​ដែរ ហើយ​ជាមួយ​គ្នា​នោះ​នឹង​ស្តា​រដាក់​ប្រព័ន្ធ​លូ​បង្ហូរទឹក​តាម​បណ្តោយ​ផ្លូវ​មុខ​ទីប្រជុំជន​នោះ ។ ជាមួយនឹង​ការ​រឹត​បន្តឹង​ចុះ​រៀបចំ​សណ្តាប់ ទាំង​ការ​ចត​រថយន្ត ទាំង​ការ​លក់ដូរ​លើ​ចំណី​ផ្លូវ ដូច​ផ្សារ​វាល​រេញ ដែល​បច្ចុប្បន្ន បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។

លោក​អភិបាលស្រុក​ព្រៃ​នប់​បានអោយ​បន្ថែម​ថា ទីប្រជុំជន​ផ្សារ​ស្មាច់​ដែង​គឺជា​តំបន់​ប្រជុំជន​មួយ​នៅ​ក្បែ​អាកាសយានដ្ឋាន​កងកេង ហើយ​ក៏​ជា​ផ្សារ​ដែល​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៤ ដែល​មាន​រថយន្ត​ឆ្លងកាត់​ទៅ​មក​ចេញចូល​ខេត្ត​ព្រះ​សីហ​នុ ដូចនេះ​សំ​ណ្តា​ប់​ធ្នាប់​នៅ​តំបន់​នោះ​ត្រូវ​តែ​មាន​របៀបរៀបរយ ហើយ​រដ្ឋ​បាល​ស្រុក​នៅ​តែ​មាន​ចំណាត់ការ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​លើស​ណ្នា​ប់​ធ្នាប់​ផ្សារ​នេះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)