ការសិក្សាមួយនិយាយថា អ្នកដែលមានបញ្ហាគេងដូចជា គេងមិនលក់ និងគេងបាត់ដង្ហើមទំនងជាប្រឈមខ្លាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាល។ជំងឺដាច់សរសៃឈាមខួរក្បាលកម្រិតស្រាល (Mini-stroke) គួរតែរកមើលបញ្ហានៃការគេងរបស់ពួកគេផង។ ថ្វីបើបញ្ហានៃការគេងច្រើនតែកើតមានក្រោយពីមានជំងឺដាច់សរសៃឈាមខួរក្បាលក៏ដោយ ក៏មានអ្នកជំងឺដាច់សរសៃឈាមខួរក្បាលតិចតួចណាស់ដែលធ្វើតេស្តរកមើលបញ្ហានេះ។
ការស្រាវជ្រាវនេះត្រូវបានចុះផ្សាយក្នុងបណ្តាញអ៊ីនធើណេត ក្នុងសារព័ត៌មាន Neurology។ ការសិក្សានេះបានធ្វើការវាយតម្លៃទៅលើការគេងរបស់មនុស្សដែលមានលក្ខណៈមិនធម្មតា។ ជាទូទៅ ការគេងមិនធម្មតាត្រូវបានចែកចេញជាពីរប្រភេទ គឺបញ្ហានៃការដកដង្ហើមក្នុងពេលគេង និងការគេងភ្ញាក់ៗ។
បញ្ហានៃការដកដង្ហើមក្នុងពេលគេងគឺជា ការគេងបាត់ដង្ហើមនេះឯង។ ចំណែកឯការគេងភ្ញាក់ៗ វិញច្រើនតែជាការគេងមិនលក់ និងបញ្ហា Restless Leg Syndrome ដែលប៉ះពាល់ដល់ការគេងរបស់អ្នកជំងឺតែម្តង។សរុបសេចក្តីមក បញ្ហានៃការគេងទាំងពីរនេះសុទ្ធតែធ្វើឲ្យប្រឈមខ្លាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាលទាំងអស់ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)