រាជធានីភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ បានប្រ កួតឈ្នះក្រុមយុវជនអាយុក្រោ២២ឆ្នាំទីម័រខាង កើតក្នុងលទ្ធផល៥-០ ក្នុងជំនួបនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅនៅកីឡាដ្ឋាន Rizal Memorial ក្នុងទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ។

សម្រាប់ការប្រកួតលើកនេះ គេឃើញក្រុមកម្ពុជាមានការផ្លាស់ប្ដូរសមាសភាពកីឡាករស្ទើរទាំងស្រុងតែម្ដង បើប្រៀបធៀបនឹងការប្រកួតជាមួយក្រុមហ្វ៊ីលីពីនដែលទទួលបានលទ្ធផលស្មើ១-១ គឺនៅសល់តែកីឡាករ កែវ សុខផេង , អ៊ុក សុវណ្ណ និង អ៊ន ចាន់ប៉ូលីន ប៉ុណ្ណោះដែលត្រូវបានលោក Felix Delmas រក្សាទុកឱ្យនៅដដែល ។
ការប្រកួតក្នុងតង់ទី១ ក្រុមកម្ពុជាបានបាល់ពិន័យហ្វ្រ៊ីឃីកក្រៅប្រអប់ទី ដោយសារកំហុសខ្សែការពារក្រុមទីម័រខាងកើត ។ មុននឹងទាត់បញ្ចូលទី កីឡាករ កែវ សុខផេង យកជើងប៉ះបាល់បន្តិចរួចទាត់បញ្ចូលទីបានសម្រេចដោយកីឡាករ ស៊ិន កក្កដា នៅនាទីទី៨ ។

នៅក្នុងតង់ទី១ ក្រុមកម្ពុជាគ្រប់គ្រងបាល់ បានយ៉ាងល្អបំផុត ហើយចូលដល់តង់ទី២ ក្រុម កម្ពុជានៅតែគ្រប់គ្រងបានល្អដដែល ទោះបីក្រុមទីម័រខាងកើតព្យាយាមដាក់សម្ពាធនៅដើម តង់ទី២បន្តិចក្ដី ក៏មិនអាចបំបាក់ទឹកចិត្តក្រុមកម្ពុ ាបានឡើយ ។ ជាពិសេស កីឡាករ កែវ សុខ ផេង នៅតែបំពេញតួនាទីជាអ្នកចែកបាល់បាន យ៉ាងល្អ បន្ទាប់ពីគេអូសបាល់ផុតខ្សែការពារក្រុម ទីម័រខាងកើត ហើយបោះឱ្យកីឡាករ រ៉ឹង ប៊ុន ហៀង ដែលទើបតែដូរចូលស៊ុតបាល់បញ្ចូល ទីបានសម្រេចគ្រាប់ទី២នៅនាទីទី៧០ ។
ចំណែកគ្រាប់បាល់ទី៣វិញ ទាត់បញ្ចូលទីបានសម្រេចដោយកីឡាករ សៀង ចន្ធា ដែលទើបនឹងដូរចូលនៅនាទីទី៧៨ ។ ចូលដល់នាទីទី៨២ កីឡាករ កែវ សុខផេង មានឱកាសស៊ុតបាល់បញ្ចូលទីបានសម្រេចដោយខ្លួនឯងគ្រាប់បាល់ទី៤ ខណៈ រ៉ឹង ប៊ុនហៀង រកបាន១គ្រាប់ទៀតក្នុងម៉ោងបន្ថែម ធ្វើឱ្យចប់ការប្រកួតក្រុម កម្ពុជាឈ្នះ ៥-០ ។
សម្រាប់ការប្រកួតលើកនេះ លោកFelix Delmas ថ្លែងថា ក្រុមកម្ពុជាធ្វើបានល្អជាងមុន សហការគ្នាលេងបានល្អ ហើយក៏មិនសូវដួលច្រើនដែរ ។ លោកបន្តថា ចំពោះលទ្ធផលលោកមិនសូវគិតនោះទេ សំខាន់លោកមើលឃើញថាមានភាពរីកចម្រើនខ្លាំងខុសប្លែកពីកាលលេងលើកទី១។
ជាមួយនឹងការយកឈ្នះលើកទី២នេះ ក្រុមកម្ពុជាមាន៤ពិន្ទុនៅក្នុងដៃស្មើជាមួយក្រុមមីយ៉ាន់
ម៉ា ។ រីឯក្រុមម្ចាស់ផ្ទះហ្វ៊ីលីពីនប្រកួត២លើកទើបតែរកបាន១ពិន្ទុ ស្មើជាមួយក្រុមម៉ាឡេស៊ី ចំណែកក្រុមទីម័រខាងកើតមិនទាន់មានពិន្ទុនៅក្នុងដៃនៅឡើយ ។ ការប្រកួតនៅថ្ងៃទី២ ខែធ្នូ ក្រុមកម្ពុជាជួបជាមួយក្រុមមីយ៉ាន់ម៉ា ហើយការប្រកួតថ្ងៃចុងក្រោយគឺថ្ងៃទី៤ ខែធ្នូ ក្នុងពូលA ក្រុមកម្ពុជាជួបជាមួយក្រុមម៉ាឡេស៊ី ៕ (កែសម្រួលដោយ ៖ បុប្ផា)
