រោង​សិប្បកម្ម​កែ​ច្នៃ​ជា​ច្រើន​កន្លែង​ត្រូវ​បាន​បង្ក្រាប​នៅ​ក្នុងស្រុក​អន្លង់​វែង

ខេត្តឧត្តរមានជ័យ ៖ លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​បាន​ដឹកនាំ​កងកម្លាំង​អាវុធហត្ថ​ខេត្ត​ស្រុក មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រួម​ទាំង​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ចុះ​បង្ក្រាប​ទីតាំង​រោង​សិប្បកម្ម​កែ​ច្នៃ​គ្រឿង​សង្ហា​រឹម​ជា​ច្រើន​កន្លែង​កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា រហូត​មក​ទល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

Loading...

ប្រជាពលរដ្ឋ​ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា រោង​សិប្បកម្ម​ដែល​កើត​មាន​ជា​ច្រើន​កន្លែង​នេះ​ដោយ​ពុំ​មានច្បាប់​តំបន់​ដើម្បី​ប្រមូល​អនុ​ផល​ព្រៃឈើ​យក​មក​សម្រាប់​កែ​ច្នៃ​ជា​គ្រឿង​សង្ហា​រឹម​នោះ​ទេ ក្រៅ​អំពី​ការ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ដែល​ពួក​គាត់​អារកាត់​ពី​ចំការ​ស្រែ​របស់​ខ្លួន និង​ប្រជាពលរដ្ឋ​ខ្លះ​ៗ​ទៀត​បាន​ចូល​ទៅ​លួច​កាត់​ក្នុង​តំបន់​ព្រៃ​ដែល​រក្សា​ទុក​របស់​រដ្ឋ​តែ​ប៉ុណ្ណោះ ។

លោក​វរសេនីយ៍ឯក ងួ​ន ទ្ធី​រិ​ត មេបញ្ជាការ​អាវុធ​ហត្ត​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា យោង​តាម​បទបញ្ជា​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​ង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រូប​លោក​ផ្ទាល់​បាន​ដឹកនាំ​ចុះ​បង្ក្រាប​ទីតាំង​រោង​សិប្បកម្ម​ដែល​ស្ថិ​ង​នៅ​ក្នុងស្រុក និង​រឹបអូស​បាន​ឈើ​ដែល​មិន​ទាន់​ច្នៃ​រាប់រយ​ម៉ែត្រគូប​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់​វែង និង​មាន​វិធានការ​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ទៀត ៕

កែសម្រួល​ដោយ ៖ សំណាង