នៅក្នុងបរាភវសូត្រលោកបានសម្តែងថា ការតាំងបុរសឬស្ត្រីណាដែលទ្រុស្ដសីលគឺមិនមានការស្មោះត្រង់ ហើយចូលចិត្តប្រព្រឹត្តអបាយមុខដូចជា លេងល្បែងស៊ីសងជាដើមឱ្យគ្រប់គ្រងកាន់កាប់ទ្រព្យសម្បត្តិ នោះជាប្រធាននៃសេចក្តីវិនាសអន្តរាយជាក់ជាមិនខាន ។
Loading...
សេចក្តីនេះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់តបនឹងពាក្យរបស់ទេវតាថា កាលបើជនណាតាំងបុរសស្ត្រីជាអ្នកលេងល្បែង ជាអ្នកខ្ជះខ្ជាយក្នុងឋានៈជាធំគ្រប់គ្រងទ្រព្យសម្បត្តិ នោះជាប្រធាននៃសេចក្ដីវិនាស ។
ព្រោះថា បុរសស្ត្រីដែលខ្ជះខ្ជាយមិនអាចថែរក្សាទ្រព្យសម្បត្តិបានទេ ប្រៀបនឹងកញ្ជើដែលមានបាតធ្លុះ បើទុកជាគេខំព្យាយាមដាក់របស់យ៉ាងណា ក៏មិនអាចពេញបានឡើយ នេះជាប្រធាននៃសេចក្តីវិនាស ។ ដោយសាន សារិន