សមត្ថកិច្ច​ចុះ​អប់រំ​ច្បាប់​ចរាចរណ៍ និង​គ្រឿងញៀន នៅ​អនុ​វិទ្យាល័យ​សំរុង

308

ខេត្ត​ព្រះ​សីហ​នុ ៖ អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​បាន​ចុះ​អប់រំ​ច្បាប់​ចរាចរណ៍ និង​គ្រឿងញៀន នៅ​អនុ​វិទ្យាល័យ​សំរុង ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​២៩ វិច្ឆិកា ២០១៩ ក្រោម​កិច្ចសហការ​ពី​នាយក នាយករង លោកគ្រូ​អ្នកគ្រូ និង​ចូលរួម​ពី​សិស្សានុសិស្ស​។

Loading...

លោក​វរសេនីយ៍ទោ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​ថ្លែង​ថា ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​តាម សាលារៀន​នេះ អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​កត្តា​សំខាន់​សិស្សានុសិស្ស​ដែល​ជិះ​ម៉ូតូ​ទាំង​អ្នកបើកបរ ទាំង​អ្នក​ជិះ​ពីក្រោយ ត្រូវ​ពាក់មួក​សុវត្ថិភាព និង​ហាម​ដាច់ខាត​ការ​ប្រើប្រាស់​គ្រឿងញៀន​។

ក្នុង​កម្មវិធី​នេះ​លោក​អធិការ នគរបាល​ស្រុក​ក៏​បាន​ឧបត្ថម្ភ​មួក​សុវត្ថិភាព​ចំនួន​៥០​មួក ដល់​អនុ​វិទ្យាល័យ​សំរុង សម្រាប់​ផ្តល់​ជូន​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ដែល​រៀន​ពូកែ​ទទួល​បាន​ចំណាត់ថ្នាក់​តាម​ថ្នាក់រៀន​នីមួយ​ៗ​ផង​ដែរ​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន