បង្ក្រាប​ទីតាំង​លក់​ស្រា​ក្លែង​ម៉ាក ឃាត់ខ្លួន​បាន​៥​នាក់​តែ​ឃុំខ្លួន​តែ​២​នាក់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៥​នាក់​ដែល​សមត្ថកិច្ច​ចម្រុះ​ក្រសួងមហាផ្ទៃ និង​នគរបាល​ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ,​លោក ចាប សុ​ផា​ឫទ្ធិ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។

Loading...

ក្រោម​ការ​សម្របសម្រួល​ពី​លោក មាស ចន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ធ្វើការ​ឃាត់ខ្លួន​រយៈពេល ២​ថ្ងៃ​ក្នុង​ករណី​បង្ក្រាប និង​ឆែកឆេរ​ទីតាំង​លក់​ស្រា​ក្លែង​ម៉ាក​រំលោភ​កម្មសិទ្ធិ​បញ្ជា​៤​ទីតាំង នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​២៧ និង​២៨ វិច្ឆិកា​២០១៩ ឃុំខ្លួន​មនុស្ស​២​នាក់​រក​ឃើញ​ស្រា​ក្លែង​ម៉ាក រំលោភ​កម្មសិទ្ធិបញ្ញា​ជិត​៤០០០​ដប និង​ឧបករណ៍​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ជនសង្ស័យ​ដែល​ត្រូវ​ឃុំខ្លួន ទាំង​២​នាក់ រួម​មានឈ្មោះ ថៃ ម៉ា​ឡា ហៅ​តុលា ភេទ​ប្រុស (​ម្ចាស់​ទីតាំង​ដ៏​ធំ​បង្ក្រាប​ថ្ងៃ​ទី​២៧ និង​ទីតាំង​ចុង​ក្រោយ បង្ក្រាប​ថ្ងៃ​ទី​២៨) និង​០២-​ឈ្មោះ សាន្ត សុ​ត្ថា​វុ​ធ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ (​ម្ចាស់​ទីតាំង​ទី​ក្នុង​ចំណោម​៣​ទីតាំង ដែល​បង្ក្រាប​ក្នុង​ទឹកដី​កាស៊ីណូ​ថ្ងៃ​ទី​២៨​វិច្ឆិកា​)​។ ពេល​សាកសួរ​លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ឫទ្ធិ ស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ប្រាប់​តាម​បណ្តាញ​សង្គម​ថា​ករណី​ប​ង្ក្រា​ទាំង​២​ថ្ងៃ​ខាងលើ​គឺ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ​មួយ​ចំនួន​តែ​លោក​ថា​មិន​ស្គាល់ឈ្មោះ​ក្រុមហ៊ុន​ទាំងនេះ​ឡើយ​។

ចំពោះ​មនុស្ស​៥​នាក់​ដែល​ឃាត់​សាកសួរ​លោក​ថា​ជាប់​ពាក់ព័ន្ធ​តែ​២​នាក់​ទេ​គឺ​ជនសង្ស័យ​ខាងលើ​ក្រៅពី​នេះ​ពួក​គេ​ជា​កម្មករ​តែ​ប៉ុណ្ណោះ​បាន​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​រៀងខ្លួន​ៗ​វិញ​ហើយ​។ លោកស្នងការ​រង​បញ្ជាក់​ថា ស្រា​ដែល​រឹបអូស​រួម​មាន​ស្រា​ចម្រុះ​ម៉ាក​ចំនួន​១៨៦១​ដប ស្រាក្រហម​សរុប​ចំនួន​១៩៧៤ ដប​សរុប​រួម ៣៨៣៥​ដប និង​ឧបករណ៍​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​។ លោក​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​តុលាការ​សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​រួច​ហើយ​ៗ​វត្ថុ​តាង​ដែល​ពាក់ព័ន្ធ​រឹបអូស​កំពុង​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បន្ត​នីតិវិធី​។

ពេល​សាកសួរ​បន្ត​ពី​ទីតាំង​លក់​ស្រា​ផ្សេង​ៗ​ទៀត​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ពិសេស​នៅ​មាត់ច្រក​ទ្វារ អន្តរជាតិ ប៉ោយ​ប៉ែ​ត​បើ​មាន​ជាប់​សង្ស័យ​ដូច​ករណី​ខាងលើ​តើ និង​ត្រូវ​ឆែកឆេរ​បន្ត​ឬ​យ៉ាងណា​នៅ​ពេល​ខាង​មុខ0x017d7 លោកស្នងការ​រង​រូប​នេះ​ឆ្លើយ​តប​ថា​ដ៏​រាប​ណា​មាន​ពាក្យបណ្តឹង​ពី​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ​ទើប​ខាង​ជំនាញ​ងាយស្រួល​។ ទោះជា​យ៉ាងណា​លោក​បញ្ជាក់​ជា​ចុង​ក្រោយ​ថា​នៅ​តែ​មាន​វិធានការ​ជា​និច្ច​បើ​រក​ឃើញ ឬ​មាន​សេចក្តី រាយការណ៍ ពី​ប្រភព​នានា​សង្ស័យ​ទីតាំង​ណា​មាន​លក់​ស្រា​ក្លែងក្លាយ ឬ​ក្លែង​ម៉ាក​ខាង​លោក និង​សុំ​គោលការណ៍ ថ្នាក់លើ​ចុះ​ត្រួតពិនិត្យ​និ​ឆែកឆេរ​ភ្លាម​៕ ដោយ ៖ មុត សា​រុន